ខេត្តកំពង់ធំ៖ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី៥គ្រួសារ បានទទួលអំណោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា តាមរយះឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។
ពិធីផ្តល់អំណោយជូនដល់អតីតយុទ្ធជនកម្ពុជា ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃពុធទី១៩ខែសីហាឆ្នាំ២០២០
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអាជ្ញាធរដែនដី ស្របពេលថ្ងៃឈប់សម្រាកសងថ្ងៃចូ់លឆ្នាំប្រពៃណីខ្មែរ និងជាការលើកទឹកចិត្តដល់ បងប្អូន អតីតយុទ្ធជនពិការបីគ្រួសារ និងគ្រួសារអតីតយុទ្ធជនពលីពីរ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត រស់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
អំណោយត្រូវបានផ្តល់ជូន លោក តាសៅ សឿង អាយុ ៦២ ឆ្នំា អតីតនៅអង្គភាពកងពលលេខ២ចាស់ បានត្រូវរបួសពិការ នៅសមរភូមិស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនៅឆ្នាំ១៩៩៧ ទី២/លោក ស៊ូ ឡេ អាយុ ៥៨ ឆ្នំា អតីតនៅអង្គភាពកងពលលេខ២៨៦ បានត្រូវរបួសពិការនៅសមរភូមិសំរោង ចុងកាល់ ខេត្ត ឧត្តមមានជ័យ នៅឆ្នាំ១៩៨០ ទី៣/ លោក តាអោក អ៊ីម អាយុ៦៣ឆ្នំា អតីតនៅអង្គភាពយោធា ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានត្រូវរបួសពិការ នៅសមរភូមិឃុំគោល ស្រុកប្រាសាទសំបូរ នៅឆ្នាំ១៩៨៨ ទី៤លោកយាយ កង កូ អាយុ៦៣ឆ្នំា ជាគ្រួសារអតីយុទ្ឋជនពលី ក្នុងសមរភូមិនៅសម័យសង្គ្រាម និងទី
៥/លោក យាយ ណា រី អាយុ៦០ ឆ្នំា ជាគ្រួសារអតីយុទ្ឋជនពលី។
អំណោយ ដែលបានឧបត្ថម្ភជូន ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មីមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ ពីរយួរ និងថវិកាមួយចំនួនផងដែរ ពិធីនេះបានធ្វើឡើង នៅក្នុងបរិវេណផ្នែកសឹករង ក្រុងស្ទឹងសែន នៃបញ្ជា ការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅក្នុងសង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។