ក្រុងប៊ែរឡាំងៈ តាមវេបសាយបរទេសកាលពីថ្ងៃចន្ទ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និង៦៩នាក់ទៀត បានរងរបួសកាលពីថ្ងៃសៅរ៍ នៅពេលរថយន្តក្រុងពីរជាន់មួយគ្រឿងដែលដឹកក្រុមអ្នកទេសចរប៉ូឡូញបានបុកគ្នា ជាមួយរថយន្ត ក្រុងធុនតូចនៅក្បែរក្រុងត្រេសដិន ភាគខាងកើតអាល្លឺម៉ង់ (Dresden, eastern Germany)។
ប៉ូលិសបាននិយាយថា យោងតាមការរបាយការណ៍ពីដំបូងឲ្យដឹងថា រថយន្តក្រុងប៉ូឡូញបានបុកនឹងរថយន្តក្រុងអ៊ុយក្រែន ពេញទំហឹងនៅខណៈពេលដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នានាផ្លូវហាយវ៉េ។ គ្រោះថ្នាក់ដ៏រន្ធត់នៃការបុកគ្នារវាងរថយន្តទាំងពីរគ្រឿងនេះដែលបានកើតឡើងនៅម៉ោង២យប់ព្រលឹមថ្ងៃសៅរ៍នៅលើផ្លូវA4 បានកើតឡើងបន្ទាប់អ្នកបើករថយន្តក្រុងប៉ូឡូញបានដេកលក់ ហើយអ្នកបើកបររូបនេះក៏រងរបួសផងដែរ។
លោក អង់ដ្រៀស រូអឹមប៉ែល ប្រធានក្រុមពន្លត់អគ្គិភ័យដ្រេសដេន បានប្រាប់បណ្តាញព័ត៌មានអាល្លឺម៉ង់អឹមឌីអ (Dresden fire chief Andreas Ruempel told German public broadcaster MDR.)ថា អំឡុងរយៈពេល៣៩ឆ្នាំ លោកមិនដែលបានជួប ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យស្លាប់ និងរបួសយ៉ាងច្រើនដូចនេះណាស់។ លោក ចាណា អ៊ុលប្រិចត៍ អ្នកនាំពាក្យប៉ូលិស (police spokeswoman Jana Ulbricht ) បាននិយាយថា ភ្លាមៗមានមនុស្ស៩នាក់ បានស្លាប់ និងអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។ អ្នកដំណើរបានសម្លាប់ទាំងនៅក្នុងរថយន្តក្រុងធុនតូច និងក្នុងរថយន្តក្រុងពីរជាន់ តែយ៉ាងណា គ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេតនៅឡើយ៕