កំពង់ចាម: ក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ នៅតំបន់រមណីយដ្ឋានទឹកឆា មានការទារប្រាក់ពីភ្ញៀវទេសចរ ចំនួន២កន្លែង ១-ទាំងរថយន្ត និងម៉ូតូ គឺក្នុងមនុស្ស១នាក់២០០០៛ ២-ដាក់ខ្សែកាត់ទទឹងថ្នល់យកលុយពីម៉ូតូ១គ្រឿង ២០០០៛ ហេីយបេីផ្ញេីនៅមួយកន្លែងក៏២០០០៛ ផងដែរ ។គួរបញ្ជាក់ផងដែរថា ក្នុងឱកាសចុះពិនិត្យតំបន់អភិរក្ស រមណីយ៍ដ្ឋនក្បាលទឹក(ទឹកឆា) ស្ថិតនៅក្នុងឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ ជាប់ព្រំប្រទល់ឃុំតាអុង ស្រុកចំការលើ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កែលម្អសោភ័ណ្ឌភាព និងកំណត់ទីតាំងព្រំប្រទល់តំបន់អភិរក្សក្បាលទឹករមណីយ៍ដ្ឋាននេះ ដេីម្បីដោះស្រាយប្រភពទឹកជូនប្រជាពលរដ្ឋ កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកមិនអនុញ្ញាតឲ្យមានការដាក់បារ៉ាសទារប្រាក់ពីភ្ញៀវទេសចរនោះឡើយ ៕