កំពង់ឆ្នាំង៖ស្រ្ដីម្នាក់ត្រូវបានមន្ដ្រីប៉ូលិសនៅអធិការដ្ឋាននគរបាលស្រុកជលគិរីម្នាក់ចាប់រំលោភនៅខណៈដែលនាងកំពុងដេកលង់លក់ក្នុងបន្ទប់ ប៉ុន្តែការចាប់រំលោភនេះ មិនបានសម្រេច ដោយសារតែនាងតស៊ូរើបម្រាស និងមានអ្នកជិតខាងមកជួយអន្ដរាគមន៍។
ហេតុការនេះបានកើតឡើងនៅម៉ោងប្រមាណ៧យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅផ្ទះរបស់នាង ចំណុចមុខមណ្ឌលសុខភាពជលគិរី ស្ថិតនៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំ។
ស្ដ្រីនេះឈ្មោះចាន់ធី មានអាយុប្រមាណជាង៣០ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិឃុំខាងលើ។
នាងចាន់ធីបានរៀបរាប់ឲ្យដឹងថានៅម៉ោងប្រមាណ២រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឈ្មោះរ៉ាន់ ជាមន្ដ្រីនគរបាលនៅអធិការដ្ឋានស្រុកជលគិរីបានមកបបួលនាងផឹកស្រា ហើយនាងក៏បានផឹកស្រាជាមួយឈ្មោះរ៉ាន់នេះ ដោយមានស្ដ្រីម្នាក់ឈ្មោះនី ជាញាតិជិតខាងផឹកជាមួយដែរ។កាផឹកស៊ីនេះ បន្តរហូតដល់ម៉ោងជាង៥ល្ងាច ! នាងក៏បានប្រាប់ទៅស្រ្ដីឈ្មោះនីថា នាងស្រវឹងខ្លាំងហើយ មិនអាចបន្ដផឹកបានទៀតទេ។ ខណៈនោះ ! នាងក៏បានចូលទៅដេកក្នុងបន្ទប់ ដោយចាក់ គន្លឹៈទ្វារផងដែរ ហើយពួកគេនៅតែបន្ដតផឹកទៅទៀត លុះម៉ោងប្រមាណ៧យប់ស្រាប់តែនាងលឺស្នូរស្រឹប.. ! លើក្បាលដំណេករបស់នាង ស្រាប់តែនាងឃើញឈ្មោះរ៉ាន់ជាមន្ត្រីប៉ូលិសនេះ ស្ទុះមកអង្គុយសង្កត់ពីលើនាង ហើយយកដៃចាប់ញក់ញីដោះរបស់នាង ព្រមទាំងព្យាយាមសម្រាតខោអាវនាងផងដែរ ប៉ុន្ដែនាងប្រវាយប្រតប់រើបម្រាស់ និងខាំដៃ និងខ្លួនប្រាណឈ្មោះរ៉ាន់ ៤-៥កន្លែង ព្រមទាំងស្រែកឲ្យគេជួយផងដែរ នៅខណៈនោះ ឈ្មោះរ៉ាន់បានខ្ទប់មាត់នាង ហើយគំរាមសម្លាប់នាងចោល។
នាងចាន់ធីបានបន្ដថា នៅខណៈនោះស្រាប់តែលឺសម្លេងស្រ្ដីឈ្មោះនី បានស្រែកសួរថា ចាន់ធីមានរឿងអី? នាងក៏បានតបថា មីងនី ! ជួយខ្ញុំផង គឺអារ៉ាន់នៅក្នុងបន្ទប់ខ្ញុំ ហើយវាចាប់រំលោភខ្ញុំ។ស្ដ្រីឈ្មោះនី ! បានស្រែកថាម៉េចបានជាអាអ្ហែងធ្វើអញ្ចឹង ឆាប់បើកទ្វារ។ ខណៈនោះឈ្មោះរ៉ាន់បានលែងនាង ! នាងក៏ស្ទុះដកគន្លឹៈ ហើយបើទ្វារចេញមកខាងក្រៅ។ ឯ ឈ្មោះ រ៉ាន់ ក៏ចេញមកតាមក្រោយ។
នាងចាន់ធីបានបន្ដថា នៅពេលដែលចេញមកខាងក្រៅ រូបនាងក៏ដូចជាស្រ្ដីឈ្មោះនី បានឃើញស្លាកស្នាម និងកៅអីដែក ដែលឈ្មោះរ៉ាន់ដាក់ឡើងជាន់តោងចូលតាមបង្អួចទៅក្នុងបន្ទប់នាង។ស្រ្ដីឈ្មោះនីបានប្រាប់នាងថា នៅម៉ោងប្រមាណជាង៦ គាត់បានឈប់ផឹកស៊ី ហើយក៏បែកគ្នាជាមួយឈ្មោះរ៉ាន់ ដោយគាត់បានទៅផ្ទះ។ក្រោយមកក៏លឺសំឡេងនាង ស្រែកតែម្ដង។
នាងចាន់ធីបានបន្តទៀតថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នាងបានសម្រេចចិត្តទៅប្ដឹងប៉ូលិសព្រហ្មទណ្ឌស្រុកជលគិរី ប៉ុន្តែលោកអធិការរង យ៉ាន សេត ទទួលផ្នែកព្រហ្មទណ្ឌឆ្លើយថា លោកជាប់រវល់។ ក្រោយមកនៅព្រឹកថ្ងៃទី១៥ នាងបានទៅប្ដឹង ដល់ផ្ទះលោកអធិការ។
លោកអធិការបានប្រាប់នាងថា ឲ្យនាងរៀបចំពាក្យបណ្ដឹងដាក់ចូលមកគាត់ គាត់នឹងឲ្យគេធ្វើឲ្យ។
នាងចាន់ធីបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សូមអ្នកសារព័ត៌ មានជួយអន្តរាគមន៍ រកយុត្តិធម៌ឲ្យនាងផង ព្រោះនាង ខ្លាចអូសបន្លាយ ពេលវេលាយូរ ស្លាកស្នាមដែលនាងខាំនៅលើខ្លួនរបស់ឈ្មោះរ៉ាន់នោះ ត្រូវបានសះជា។
នាងចាន់ធីបានបន្តបញ្ជាក់ថា នាងប្ដឹងនេះ មិនចង់បានអ្វីក្រៅពីសុំឲ្យ ផ្ដន្ទាទោសតាមច្បាប់តែប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នេះអ្នកសារព័ត៌មានបានទូរស័ព្ទទៅសុំបំភ្លឺពីលោកអធិការរង យ៉ាន សេត ជុំវិញការចាប់រំលោភសេព សន្ទវៈនេះ ប៉ុន្តែលោកអធិការរងឆ្លើយថា លោកឯងចាំចាច់ធ្វើអី? បើរឿងហ្នឹង ខ្ញុំធ្វើហើយ៕