​​ធ្លាក់​យន្តហោះ​នៅ​តៃវ៉ាន់​ស្លាប់​៤៨​នាក់ របួស​១០​នាក់ សង្ស័យ​ដោយសារ​ព្យុះ​

0

​ប៉េកាំង​៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​៤៨​នាក់​បាន​ស្លាប់ និង​១០​នាក់​ទទួល​រងរបួស កាលពី​ល្ងាច​ថ្ងៃ​ពុធ​នេះ ដោយ​ជើងហោះហើរ​របស់​ក្រុមហ៊ុន អាកាសចរណ៍ GE 222, បន្ទាប់ពី​ការចុះ​ចត បន្ទាន់​មួយ ត្រូវបាន​បរាជ័យ នៅ​កោះ​ប៉េង​ហ៊ុយ Penghu​។ នេះ​បើតាម​ប្រភពព័ត៌មាន ពី​អាកាសចរណ៍ TransAsia Airways បាន​និយាយ​នៅក្នុង​សេចក្ដី ថ្លែងការណ៍​មួយ​ហើយ​ត្រូវបាន​វេ​ប​សាយ​បរទេស​ផ្សាយ​កាលពី​ថ្ងៃ ព្រហស្បតិ៍​។​ ​វេ​ប​សាយ​បរទេស​ចិន​ផ្សាយ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៤ នេះ​ឲ្យ​ដឹងថា ជើង​ហោះ ហើរ​មួយ​នេះ អ្នកដំណើរ ចំនួន ៥៨​នាក់ ភាគច្រើន​នៃ​អ្នកដំណើរ​ទាំងនោះ​គឺ ជា​ជនជាតិ​តៃវ៉ាន់ និង ពីរ​នាក់​មកពី​បារាំង ហើយ​គ្មាន​នរណាម្នាក់​មកពី​ចិនដីគោក​នោះទេ​។​china taiwan

​ប្រអប់​ខ្មៅ​មួយ​ត្រូវបាន​រកឃើញ និង​មន្ត្រី​អាជ្ញាធរ​កំពុង​ដាក់​ការស៊ើបអង្កេត និង​តាមដាន ពី​ករណី​ដែល​បណ្ដាល​ឲ្យ​កើតមាន គ្រោះថ្នាក់​នេះ​។ នៅក្នុង​ថ្ងៃ​ដដែល​នោះ នៅ​តៃវ៉ាន់​ក៏មាន ព្យុះ​ទី​ហ្វុ​ង ផងដែរ ហើយ គ្រប់គ្នា​និយាយថា អាកាសធាតុ​នេះ​ប្រហែលជា ការបង្ក​ហេតុ ដល់​ការធ្លាក់​យន្ដហោះ​ខាងលើនេះ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន បញ្ចា​ក់ថា យន្តហោះ​នោះ​ជួប​ហេតុ​ការ​អាក្រក់​ត្រូវ​ចុះចត​ជាបន្ទាន់​នៅ​តំបន់ ប្រជុំជន​។ ក្នុងអំឡុងពេល​ចុះចត​បន្ទាន់ ក៏មាន​អគ្គិភ័យ​ឆាបឆេះ​នៅលើ​យន្តហោះ​ទៅហើយ​។ china taiwan1

ដំបូង សារព័ត៌មាន​ចិន​បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​មន្ទីរ​គ្រប់គ្រង​ហោះហើរ តៃវ៉ាន់​ឲ្យ​ដឹងថា នៅពេលនេះ​មាន​អ្នកស្លាប់​ម្នាក់​១១​នាក់​រងរបួស និង​៤៦​អ្នក​បាត់​ខ្លូន​។ បន្ទាប់មក​ទើប​មន្ត្រី​តៃវ៉ាន់​បញ្ចា​ក់ថា មាន​អ្នកស្លាប់​៤៨​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​។ អ្នកដំណើរ​សរុប​នៅលើ​យន្តហោះ​មាន​៥៨​នាក់​ទាំង​អាកាសយានិក​៕