កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលជាសមាជិកថ្មី ចំនួន១២០រូប នៃគណបក្សប្រជាជនកម្ពុជា ឃុំមហាខ្ញង ស្រុកកោះសូទិន ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ងួន ស៊ឹមអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយឃុំមហាខ្ញូង។
ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជន បានថ្លែងនូវគោលនយោបាយសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង ដោយប្រមូលកម្លាំងគ្រប់និន្នាការ នយោបាយរួបរួមគ្នា កសាងប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនឡើង សំបូររុងរឿងស្ថិតស្ថេរគង់វង្ស ឲ្យប្រទេសយើងដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព និងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។
ក្នុងនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិកបក្សទាំងអស់ ដែលបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍រីកចម្រើនបន្តទៀត។ ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទើបតែទទួលការប្រកាសបញ្ចូលជាសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ទាំងអស់ ចូលរួមថែរក្សានូវសុខសន្តិភាព ដើម្បីធ្វើការអភិវឌ្ឍន៍សង្គមជាតិយើង ឲ្យបានរីកលូតលាស់ជាបន្តទៅទៀត។
ជាមួយគ្នានោះ តំណាងសមាជិកថ្មី បានឡេីងធ្វើសច្ចាប្រណិធាន ប្តេជ្ញាស្មោះត្រង់ ជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាអស់មួយជីវិត និងអនុវត្តតាមគោលការណ៍ គោលនយោបាយ របស់គណបក្សជារៀងរហូតដោយឥតងាករេ។ ដោយរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្លួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស សំដៅពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង។ ជាពិសេសគឺប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្យប្រជាជនកម្ពុជាជារៀងរហូត ៕