ព្រះសីហនុ ប្រជាពលរដ្ឋ រស់នៅអូរដំរី សង្កាត់ លេខ១ ក្រុងព្រះសីហនុ ខេត្ត ខេត្ត ព្រះសីហនុ បាន ឲ្យដឹងថា ដីព្រៃភ្នំ នៅក្នុងមូលដ្ឋាន ពួកគាត់ កំពុងត្រូវបាន អ្នកមានលុយ អ្នកមានអំណាច ជួលកម្មករ កាប់ឆ្ការហ៊ុមព័ទ្ធ យកធ្វើជាកម្មសិទ្ធិ យ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។
ប្រជាពលរដ្ឋ បានលើកឡើងថា តាំងពីឯកឧត្តមគួច ចំរើន អភិបាល ខេត្ត ព្រះ សីហនុ និង ប្រធានមន្ទីរ កសិកម្មខេត្ត ព្រះសីហនុ និង មន្ទីរពាក់ព័ន្ធ ក្នុងខេត្ត ព្រះសីហនុ មិនទាន់ចាត់វិធានការ ទប់ ស្កាត់ ករណីអ្នក មានលុយ អ្នកមានអំណាច ទន្ទ្រានកាន់កាប់ដីព្រៃ ក្នុងភូមិសង្កាត់ លេខ១ នេះនៅឡើយទេ។
ជាងនេះទៅទៀត មន្ត្រីអាជ្ញាធរ មូលដ្ឋានថ្នាក់ក្រោម ហាក់ដូចជា ញញើត នឹងឥទ្ធិ ពល ឈ្មួញមានអំណាច មួយនាក់នេះ ហើយគេស្គាល់ថា ជាមន្ត្រីប៉ូលីស នៅខេត្ត ព្រះសីហនុ ម្នាក់ពាក់ស័ក 4 ដែលគេស្គាល់ថា ឈ្មោះ ស៊ីន តារាវុធ ជាអ្នកនៅពីខាងក្រោយខ្នង និង ជួលកម្មករកាប់ស្ការដីព្រៃទាំងនេះ ទុកលក់ឲ្យឈ្មួញបន្តទៀ ត។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា ថ្មីៗនេះឈ្មួញបានប្រើ កម្មករកាត់ស្ការ ព្រំដីហ៊ុមព័ទ្ធ យកដីព្រៃរដ្ឋ ធ្វើជាកម្មសិទ្ធិ យ៉ាងគឃ្លើន។សារព័ត៌មានយើងមិន អាចសុំការបំភ្លឺ ពីឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្ត ព្រះសីហនុ បានទេ ដោយ សារ ទូរស័ព្ទរបស់ គាត់មិនអាច ទំនាក់ទំ នងបាន ចំណែក លោក អភិបាល ក្រុង ព្រះសីហនុ ក៏មិនអាច សុំការបំភ្លឺ បានដែរដោយឡែក លោក ប្រធាន កសិកម្ម លោ ក ប្រធាន មន្ទីរបរិស្ថាន ខេត្ត ព្រះសីហនុ
ក៏មិនអាច សុំការបំភ្លឺបានដែរ ដោយសារមិនស្គាល់លេខ ទូរសព្ទ័ របស់គាត់ លោក ស៊ីន ដារ៉ាវុធ បានឲ្យដឹងថា លោកសូមបដិសេធ នឹងការចោទប្រកាន់ខាងលើនេះថា លោក មិនមែនជាអ្នក នៅពីខាងក្រោ យ ខ្នងកម្មករ កាប់ស្កាដីព្រៃ នៅចំណុច អូរដំរីនេះទេ។
ប្រជាពលរដ្ឋ បានបន្តទៀតថា នៅខេត្តព្រះសីហនុ តាំងពីដីចាប់ផ្ដើម មានតម្លៃមក ទៅមានការ រំលោភយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ហើយអាជ្ញាធរ ហាក់បីដូចជា ដេ កលក់ អញ្ចឹង រឿងមួយ បានទទួល លា បសក្ការៈ ពី ក្រុមឈ្មួញ ទាំងនោះហើ យ បានជាបណ្ដែត បណ្ដោយឲ្យមាន ការ រំលោភ បំពានយកដីព្រៃ ដែល ជាសម្បត្តិរដ្ឋ មកធ្វើកម្មសិទ្ធិ បែបនេះទៅវិ ញ។