​យន្ដហោះ​អាល់​ហ្សេ​រី​១​គ្រឿង​ផ្ទុក​មនុស្ស​១១៦​នាក់​បាត់​ការទាក់ទង​

0

​អាល់​ហ្សេៈ អ្នកទទួលខុសត្រូវ​ក្រុមហ៊ុន​អាកាសចរណ៍​អាល់​ហ្សេ​រី​និយាយ ថា យន្ដហោះ​១​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល់​ហ្សេ​រី AH5017 ដែល​ដឹក​អ្នកដំណើរ​១១០​នាក់​ទៅកាន់​ទីក្រុង​អាល់​ហ្សេ​និង​មាន​សមាជិក​ក្រុម​យានិក​៦​នាក់ បាន​បាត់​ការទាក់ទង​កាលពី​ថ្ងៃទី​២៤ កក្កដា ៥០​នាទី​ក្រោយ​ការហោះ​ចេញពី​ទីក្រុង អ៊ូអា​ហ្គា ឌូ​ហ្គូ រដ្ឋធានី​ប៊ួ​គី​ណា​ហ្វា​សូ (from Burkina Faso to Algiers)​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។​ ​លោក ហ្វ្រេ​ដឺ​រិច គុយ​វី​យេ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​បារាំង (France's transport minister Frederic Cuvillier ) បាន​និយាយថា មាន​អ្នកដំណើរ​ជិះ​លើ​យន្តហោះ​នោះ​ភាគច្រើន​ជា​ជនជាតិ​បារាំង​។ យន្តហោះ AH5017 ហោះ​ពី Ouagadougou, រដ្ឋធានី​នៃ​អាហ្វ្រិក algaria

Burkina Faso,​ទៅ​ក្រុង​អាល់​ហ្សេ Algiers ហើយ​បាន​បាត់​ការទាក់ទង​ពី​ប្រព័ន្ធ​រ៉ា​ដា​នា​ម៉ោង​១ និង​៥៥​នាទី​ព្រឹក​។​ ​បើតាម​ប្រភពពី Air Algerie ប្រាប់​ទីភ្នាក់ងារ AFP ថា ការទាក់ទង​ត្រូវបាន​បាត់​ខណៈពេល​យន្តហោះ​នេះ​បាន​ស្ថិតនៅ​រវាង​ព្រំដែន​ម៉ាលី និង​អាល់​ហ្សេ​រី​នៅឡើយ​។ អាជ្ញាធរ​សហព័ន្ធ​អាកាសចរណ៍​អាមេរិក The American Federal Aviation Authority កន្លងមក​ថ្មីៗ​នេះ​បាន​រំឭក​ពី​ការ​ប្រឈម​ខ្ពស់​ពេល​ហោះ​កាត់​ដែនអាកាស​ម៉ាលី​ផងដែរ​៕ ​