ខេត្តព្រះសីហនុ៖របាយការណ៍បឋមស្តីពីការស្រាវជ្រាវបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្រើកាំប៉ិតភ្ជុងប្លន់) និងចាប់ជំរិត រវាងជនជាតិចិន និងជនជាតិចិន ។
នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង ៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលពត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន ០៣នាក់ កំពុងធ្វើសកម្មភាពប្រើកាំប៉ិតភ្ជង់ប្លន់ជនជាតិចិន ០១នាក់ ភេទប្រុស ។ ដោយកម្លាំងជំនាញរបស់យើងកំពុងជិះល្បាតនៅចំណុចនោះស្រាប់ ក៏បានចុះប្រតិបត្តិការរំដោះបានជនរងគ្រោះ រីឯជនសង្ស័យពេលដែលឃើញកម្លាំងសមត្ថយើង បាននាំគ្នារត់គេចខ្លួនអស់ ។ បន្ទាប់មកកម្លាំងជំនាញរបស់យើងបាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួនជនសង្ស័យ រហូតដល់វេលាម៉ោង ១៩ និង ០០នាទី ទើបកម្លាំងជំនាញរបស់យើងដឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅ ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏បានសហការណ៍ជាមួយកម្លាំងអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលតម្រួតបទបញ្ជារ កម្លាំងអន្តរាគមន៍ពិសេស ចុះប្រតិបត្តការធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ នៅមុខកាស៊ីណូ ប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ ០២នាក់បន្ថែមទៀត ដែលកំពុងលាក់ខ្លួននៅក្នុងកាស៊ីណូ ប៉ាវជីន ។
-ជនរងគ្រោះឈ្មោះ HE JIN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ ម៉ៅការសាងសង់ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
-ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ NANG LIFU ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារ ផ្នែកគិតលុយ លិខិតឆ្លងដែន (មិនបានយកតាមខ្លួន) ស្នាក់នៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ CHENG LIANG PING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងបាយ លិខិតឆ្លងដែន (មិនបានយកតាមខ្លួន) ស្នាក់នៅ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ZHENG XIAN JIN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកផ្សារទំនើប លិខិតឆ្លងដែន (មិនបានយកតាមខ្លួន) ស្នាក់នៅ កោះពេជ្រ រាជធានីភ្នំពេញ ។
+វត្ថុតាងចាប់យកបាន៖
-កូនកាំប៉ិតស្នៀត ០២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-ទូរស័ព្ទដៃ ០៤គ្រឿង (ម៉ាក Iphone6 ចំនួន ០៣គ្រឿង និងម៉ាក OPPO ចំនួន ០១គ្រឿង) ។