សារព័ត៌មាន Focus Taiwan របស់តៃវ៉ាន់បានបញ្ចាក់ថា មានគ្រោះថ្នាក់យន្តហោះកើតឡើងនៅតំបន់Penghu កោះតៃវ៉ាន សម្លាប់មនុស្ស៤៧នាក់និង១១នាក់រងរបួស។ សារព័ត៌មានខាងលើបានបញ្ចាក់ថា នៅវេលាម៉ោង២០យប់ថ្ងៃទី២៣ខែកក្កដា យន្តហោះដឹកអ្នកដំណើរមានស្លាកលេខ GE 222 របស់ក្រុមហ៊ុនអាកាស់ចរណ៍ TransAsia Airway បានជួបគ្រោះថ្នាក់ក្នុងអាកាសធាតុអាក្រក់ស្ថិតនៅតំបន់កោះPenghu តៃវ៉ាន់។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា អ្នកដមណើរ៤៥នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ជើងហោះហើរខាងលើ ចាកចេញពីទីក្រុង Kaohsiung ឆ្ពោះទៅកាន់ទីក្រុង Penghu ក៏ស្រាប់តែជួបគ្រោះថ្នាក់តែម្តង។ ក្រោយគ្រោះថ្នាក់ភ្លាមៗបណ្តាញព័ត៌មានធំៗនៅលើពិភពលោកដូចជាAP , BBC ក៏បានផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង។
ប្រព័ន្ធផ្សព្វផស្សាយបរទេសផ្សាយថាមានអ្នកស្លាប់ដល់ទៅ៥១នាក់។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបញ្ចាក់ថា យន្តហោះនោះជួបហេតុការអាក្រក់ត្រូវចុះចតជាបន្ទាន់នៅតំបន់ប្រជុំជន។ ក្នុងអំឡុងពេលចុះចតបន្ទាន់ ក៏មានអគ្គីភ័យឆាបឆេះនៅលើយន្តហោះទៅហើយ។ សារព័ត៌មានចិនបានដកស្រងប្រភពព័ត៌មានពីមន្ទីគ្រប់គ្រង ហោះហើរតៃវ៉ានឲ្យដឹងថា នៅពេលនេះមានអ្នកស្លាប់ម្នាក់១១នាក់រងរបួស និង៤៦អ្នកបាត់ខ្លូម។ រហូតដល់ម៉ោង២១និង០៩នាទីទើបមន្ត្រីតៃវ៉ានបញ្ចាក់ថាមានអ្នកស្លាប់៤៧នាក់ក្នុងហេតុការគ្រោះថ្នាក់ខាងលើ។ អ្នកដំណើរសរុបនៅលើយន្តហោះមាន៥៨នាក់ទាំងអាកាស់យានិក។ យន្តហោះដែលជួបគ្រោះថ្នាក់នោះជាប្រភេទ ATR 72 មាន៧០កៅអី ។ គ្រោះថ្នាក់លើកនេះជាលើកទី១៣ហើយសម្រាប់ប្រភេទយន្តហោះ ATR 72។
រហូតមកទល់ពេលនេះមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើងដោយសារអាកាស់ធាតុអាក្រក់។ ព្យុះ Matmo ទើបបកបោកចូលក្នុងទឹកដីកោះតៃវ៉ានកាលពីថ្ងៃទី២៣ខែកក្កដា បង្ករឲ្យមានភ្លៀងនិងខ្យល់ខ្លាំង។ គ្រោះថ្នាក់យន្តហោះតែតែកើតឡើងអត់ឈប់ឈរនៅជុំវិញពិភពលោក ដោយមូលហេតុផ្សេងៗគ្នា អំពើហឹង្សាក្នុងតំបន់ ខ្សល់ព្យុះ ជាកត្តាគម្រាមកំហែងដល់ការហោះហើរជុំវិញពិភពលោក។ ពេលនេះឲ្យតែនិយាយដល់ការធ្វើដំណើរតាមយន្តហោះមនុស្សគ្រប់រូបមានអារម្ភបះទង្គិចយ៉ាងខ្លាំង ដោយមិនដឹងថាជោគវាសនារបស់ខ្លួនទៅជាយ៉ាងណានោះឡើយ ផ្ញើជីវិតនៅលើយន្តហោះ។
អ្នកដំណើរខ្លះបញ្ចាក់ថាប្រសិនបើមានផ្លូវធ្វើដំណើរតាមដីគោក ឆ្លងទ្វីបនោះពួកគត់និងសម្រេច ជ្រើសរើសផ្លូវគោកវិញ បើមានគ្រោះថ្នាក់ក៏មានសង្ឃឹមថាអ្នកធ្វើដំណើរអាចរស់នៅបានខ្លះ។ អាកាស់ធាតុប្រែប្រួលខុសប្រក្រតីជាមូលហេតុបង្ករឲ្យមានគ្រោះថ្នាក់កើតឡើងច្រើនសម្រាប់ការហោះហើរ។
កតានោះហើយកំពុងជម្រុញឲ្យក្តីសុបិន សាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងទ្វីបរបស់ចិន ទៅកាន់អាមរិកអឺរ៉បអាចក្លាយជាកាពិត។ បើមានផ្លូវរថភ្លើងអ្នកដំណើរប្រាកដជាជ្រើសរើសផ្លូវរថភ្លើងដើម្បីសុវត្ថិភាពខ្លួននិងក្រុមគ្រួរសារជាមិនខាង៕ATR-72 aircraft crashes in Stormy Taiwan, Death toll climbs up