ស្នងការខេត្តតាកែវជម្រុញអោយថ្នាក់ដឹកនាំការិយាល័យទាំងអស់ពិនិត្យមើលកំលាំងឡើងវិញដើម្បីធ្វើអោយវិសាលភាពការងារតំណើរការទៅមុខ

តាកែវ៖ ថ្លែងនៅក្នុងឱកាសផ្តល់ប័ណ្ណសរសើ និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនមន្ត្រីនគរបាលចំនួន ២២៤រូប នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅសាលប្រជុំនារសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានជម្រុញអោយបណ្តារការិយាល័យ និងអធិការគ្រប់ស្រុកទាំងអស់ ត្រូវពិនិត្យមើលកងកំលាំងឡើងវិញ ជាពិសេសពិនិត្យមើលទៅលើវិសាលភាពការងាររបស់ពួកគាត់ ដើម្បីជម្រុញអោយការងាររបស់អង្គភាពមានតំណើរការទៅមុខ ឆ្ពោះទៅសម្រេចបាននៅផែនការរបស់ថ្នាក់លើដែលបានដាក់ជូន ។
ក្នុងនោះដែរឯកឧត្តមស្នងការ បានដាក់បញ្ជារអោយលោកមេប៉ុស្តិរដ្ឋបាលទាំង ១០០ និងអធិការទាំង ១០ស្រុកនិងក្រុង ត្រូវបើកទ្វារចំហរ រងចាំទទួលបញ្ជា ឬទទួលពត័មានពីបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាអោយបានជាមួយនឹងការទប់ស្កាត់ បទល្មើសនានា ចំពោះសន្តិសុខសុវត្តិភាពភូមិឃុំ របស់អង្គភាព និងភូមិសាស្ត្ររាងៗខ្លួន ត្រូវបង្កើនការចេញល្បាតនៅគ្រប់ភូមិសាស្ត្រ ពីព្រោះសកម្មភាពរបស់ជនខិលខូច និងជនល្មើសគឺវារងចាំឆ្លៀតឱកាសនៅពេលដែលសមត្ថកិច្ចរបស់យើងមានចន្លោះប្រហោង ដូចនេះក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៍ត្រូវតែមានផែនការត្រៀមការពារទុកជាមុន ។
ជាចុងបញ្ចប់នៃកម្មវិធីនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង បានធ្វើការលើកទឹកចិត្តចំពោះមន្ត្រីនគរបាលទាំងអស់ត្រូវតែខិតខំបម្រើការងារអោយបាលល្អ ហើយលោក និងអោយការិយាយល័យជំនាញបុគ្គលិក ធ្វើសំណើរទៅថ្នាក់លើ ពិនិត្យ ស្នើសុំឋានន្តរស័ក្ត មេដាយ និងប័ណ្ណសរសើផ្តល់ជូនដល់មន្ត្រីនគរបាលរូបណាដែលមានស្នាដៃល្អ ។