​ ​វាយប្រហារ​គ្រាប់បែក​នៅ​នី​ហ្សេ​រី​យ៉ា​២​លើក​សម្លាប់​មនុស្ស​ជាង​៧០​នាក់​ ​ការវាយប្រហារ​ដោយ​គ្រាប់បែក​២ គ្រាប់​បាន​ផ្ទុះឡើង​យ៉ាង​កក្រើក​

0

​ ​វាយប្រហារ​គ្រាប់បែក​នៅ​នី​ហ្សេ​រី​យ៉ា​២​លើក​សម្លាប់​មនុស្ស​ជាង​៧០​នាក់​ ​ការវាយប្រហារ​ដោយ​គ្រាប់បែក​២ គ្រាប់​បាន​ផ្ទុះឡើង​យ៉ាង​កក្រើក​ស្ថិតនៅ ភាគ​ខាងជើង​រដ្ឋ Kaduna របស់​នី​ហ្សេ រី​យ៉ាប​ណ្ដា​ល​ឱ្យ​បាត់បង់​ជីវិត​download download (5) download (3) download (4)ជាង​៧០ នាក់ នេះ​បើ​យោងតាម​សន្ដិសុខ និង ស​ក្សី​ឃើញ​ហេតុការណ៍​ជាក់ស្ដែង​កាល ពីថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៤​។​ ​ប៉ុន្ដែ​ជា​ផ្លូវការ មេ​ប៉ូលិស​ក្នុង​តំបន់ លោក Shehu Umar បញ្ជាក់ថា ជន រងគ្រោះ​បាត់បង់​ជីវិត​កើន​៣៩​នាក់ ។ លោក​បញ្ជាក់ថា ការវាយប្រហារ​លើក ទីមួយ​សម្លាប់​មនុស្ស​២៥​នាក់ ហើយ ការ​បំផ្ទុះ​គ្រាប់បែក​លើក​ទី​២​សម្លាប់ មនុស្ស​១៤​នាក់ ។

ក្នុងករណីនេះ​ប៉ូលិស បាន​ឃាត់ខ្លួន​ជន​ក្លែងបន្លំ​ស្លៀកពាក់​ជា ស្ដ្រីភេទ​ម្នាក់​ផងដែរ ។​ ​មន្ដ្រី​សន្ដិសុខ​បាន​ថ្លែងថា អ្នក​ដែល បាត់​បង់ជីវិត​ភាគច្រើន​ជា​អ្នក​កាន់​លទ្ធិ សាសនា Karika នៃ​និកាយ​អ៊‌ិ​ស្លាម ក្រោម​ការដឹកនាំ​របស់​លោក Sheikh Dahiru Bauchi ដ៏​ល្បីល្បាញ ។

​ការផ្ទុះ​គ្រាប់បែក​លើកទីមួយ​កើត ឡើង​នៅ​ផ្លូវ Alkali Kaita Road ខណៈ ការផ្ទុះ​គ្រាប់បែក​លើក​ទី​២​កើតឡើង​នៅ ក្បែរ​ស្ពាន Kawo ជិត​បន្ទាយ​យោធា ។​ ​រដ្ឋាភិបាល​បានប្រកាស​បម្រាម​គោ ចរ​រយៈពេល​២៤​ម៉ោង​នៅ​ទីតាំង​ដែល មានការ​បំផ្ទុះ​គ្រាប់បែក​២​គ្រាប់​ខាងលើ នេះ​ទប់ស្កាត់​កុំឱ្យ​មាន ការរំលោភច្បាប់ និង​សណ្ដាប់ធ្នាប់​ក្នុងសង្គម​។

រដ្ឋាភិបាល បានចាត់ទុក​ការវាយប្រហារ​បែបនេះ​ថា ជា​រឿង​កម្សាកញី និង​បាន​សន្យាថា​នឹង វែកមុខ​ជន​ប្រ​ព្រឹ​ត្ដ​មក​ផ្ដន្ទាទោស​តាម ច្បាប់ 9Bomb attack at Nigerian shopping mall