ខេត្តស្ទឹងត្រែងៈរដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងជម្រុញបែបនេះ ក្នុងគ្រាអញ្ជើញជាកិត្តិយសក្នុងវគ្គបណ្តុះបណ្តាលដល់មន្រ្តីរាជការចំនួន៦ខេត្ត ក្នុងការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្រ្តីរាជការផែនការ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២០ នៅសណ្ឋាគាររស្មីពេជ្រ នាថ្ងៃទី២៦សីហានេះ ។
សូមបញ្ជាក់ថាៈអគ្គនាយកដ្ឋានបុគ្គលិកនៃក្រសួងផែនការ បានធ្វើការរៀបចំវគ្គបណ្តុះបណ្តាល ដល់មន្ត្រីរបស់ខ្លួន ដែលមកពី ខេត្តចំនួន៦ ក្នុងនោះរួមមានៈខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តស្ទឹងត្រែងខេត្តរតនគិរី និងមណ្ឌលគីរី ។ ស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្រ្តីរាជការផែនការ រាជធានី_ខេត្ត សម្រាប់ឆ្នាំ២០២០ ដោយមានរយៈពេល២ថ្ងៃ ។
ឯកឧត្តម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការបានបញ្ជាក់ថាៈគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្រ្តីរាជការ រហូតឈានដល់ការធ្វើកំណែទម្រង់រដ្ឋ
បាលសាធារណៈ ដែលនេះជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពនានារបស់រាជរដ្ឋាភិបាល សំដៅក្នុងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងវិស័យសាធារណៈ ឲ្យកាន់តែមានសមត្ថភាព មានវិជ្ជាជីវៈច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការបំពេញការងារ ដែលនេះគឺជាការងារគន្លឹះ និងមានសារៈសំខាន់បំផុត ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា. ការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្ត្រីរាជ
ការ ដែលរៀបចំឡើងនៅពេលនេះ គឺដើម្បីសម្របសម្រួល និងជួយដល់មន្ទីរផែនការឲ្យសម្រេចបាននូវគោលដៅ របស់ក្រសួងផែនការ ក៏ដូចជារាជរដ្ឋាភិបាល ដាក់ចេញដល់មន្រ្តីររាជការក្នុងការអនុវត្តជាប្រចាំថ្ងៃ ដើម្បីកសាងសមត្ថភាព និងជម្រុញឲ្យមន្ត្រីម្នាក់ៗបំពេញការងារឲ្យកាន់តែមានប្រសិទ្ធ
ភាព និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្តីភាព និងមានមនសិការវិជ្ជាជីវៈ និងបង្កើតឲ្យមានយន្តការចែករំលែកបទពិសោធន៍ល្អៗដែលបានមកពីការអនុវត្តការងារ ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រុញ និងលើកទឹកចិត្ត ដល់មន្ត្រីដែលជាសិក្ខាកាមទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានា ពាក់ព័ន្ធនិងតួនាទីភាកិច្ចរបស់ខ្លួន និងត្រូវបង្កើនកិច្ចសហការល្អ ក្នុងអង្គភាព និង ផ្នែកលើជំនាញនីមួយៗឲ្យបានល្អប្រសើរ ក្នុងការបំពេញភារកិច្ចដោយឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ច្បាស់លាស់ និង ភាពម្ចាស់ការ ព្រមទាំង ត្រូវយកចិត្តទុកដាក់ បន្តលើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាពដើម្បីធានាបាននូវការ
អនុវត្តតួនាទីភារកិច្ច ប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ត្រូវតម្កល់ប្រយោជន៍រួមរបស់អង្គភាពជាអាទិភាព ៕