ខេត្តកំពង់ធំ នៅសាលាដំបូងខេត្តកំពង់ធំ បានបើកកិច្ចប្រជុំស្តីគណៈកម្មការនីតិកម្មនិងយុទ្ធត្តិធម៌របស់រដ្ឋសភាដើម្បីពិនិត្យការអនុវត្តច្បាប់របស់ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ ក្នុងរយៈពេលបើកយុទ្ធនាការដោះស្រាយការ កកស្ទះ សំណុំរឿងដែលបានខិតខំប្រឹងប្រែង របស់ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និង ឯកឧត្តមលាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ រួមទាំងមន្រ្តី នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ធ្វើឲ្យមានការរីកចម្រើន។ 
កិច្ចប្រជុំនាព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ ២០២០ គឺស្ថិតក្រោមអធិបតីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា រួម ទាំងប្រតិភូគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភានិងមានការអញ្ជើញចូលរួមពីឯកឧត្តមលាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងឯកឧត្តមស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចៅក្រមព្រះរាជអាជ្ញារង ក្រឡាបញ្ជីចូលរួម។ 
ឯកឧត្តមស៊ិន វិរៈ ព្រះរាជអាជ្ញាអយយ្យការសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយមានការជ្រោមជ្រែងពី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ បានធ្វើឲ្យវិស័យ បំរើសេវាកម្មយុត្តិធម៌ របស់សាលាដំបូងខេត្តកំពង់ធំ គឺផ្តោតលើការងារបំរើសេវាកម្មប្រជាពលរដ្ឋ និងដោះស្រាយដែលបានអនុវត្តតាមផ្លូវច្បាប់ ប្រកបដោយកិច្ចសហការល្អ ធ្វើឲ្យការងារទទួលបានភាពជោគជ័យល្អប្រសើរ ហើយនិងបន្តដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យទទួលបានភាពយុត្តិធម៌បំផុត។ 
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ផ្តាំផ្ញើរឲ្យអនុវត្តតាមតួនាទីរបស់តុលាការគឺត្រូវ ស្វែង រកយុត្តិធម៌ជូនជនរងគ្រោះពិនិត្យសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវ រកយុត្តិធម៌ប្រកបដោយភាពស្មោះត្រង់សច្ចៈធម៌ ដោះស្រាយសំណុំរឿងគឺប្រកាន់ភ្ជាប់នូវការលឿន និងសុក្រឹតយុត្តិធម៌ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប៉ែន បញ្ញា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ឯកឧត្តមស៊ិន វិរៈ ព្រះរាជអាជ្ញា និងឯកឧត្តម លាងសួគ៌ ប្រធានសាលាដំបូង ខេត្តកំពង់ធំរួមទាំងមន្រ្តី ក្នុងការរួមគ្នាពិនិត្យ និងដោះស្រាយសំណុំរឿង និងពន្លឿនសេវាកម្មយុត្តិធម៌ ជូនបងប្អូនប្រជាពលរដ្ឋ បានសម្រេច ជោគជ័យមួយចំនួនធំ និងបានសហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរមូលដ្ឋានបានល្អប្រសើរ។






































