តាកែវ៖ អ្នកម៉ៅការដែលធ្លាប់មានបញ្ហារឿងដេញថ្លៃឡើង គម្រោងអភិវឌ្ឍន៍ឃុំសង្កាត់ដើម្បីគេងប្រវាញ់ប្រាក់របស់ជាតិកាលពីឆ្នាំមុននៅស្រុកបូរីជលសារយកលុយមកចែកគ្នានោះឥឡូវបានមកធ្វើការដេញថ្លៃម្តងទៀតហើយ នៅក្នុងឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ ដោយបានប្រើរូបមន្តដដែល ធ្វើការដេញថ្លៃឡើង ដើម្បីបានប្រាក់ចំនេញខ្ពស់របស់ជាតិ មកចែកលុយទឹកតែអោយអ្នកទទួលម៉ៅការដូចគ្នា ។
សូមបញ្ជាក់ផងដែរថា ការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំក្តាញ់ នៅព្រឹកមិញនេះ គឺមានអ្នកទទួលការចំនួន ០៣ មានអ្នកទទួលការទី១ឈ្មោះ ទ្រី ជ័យ ទី២ឈ្មោះ ហ៊ឹម សៀន ទី៣ឈ្មោះ នង ទុយ
បានដាក់ប៊ីត ដើម្បីធ្វើការដេញថ្លៃបង្គ្រប់កិច្ច ស្របតាមច្បាប់ទម្លាប់ ចំណែកឯអ្នកទទួលការផ្សេងទៀត គឺមិនបានធ្វើការប្រកួតប្រជែងដេញថ្លៃជាមួយនោះទេ ព្រោះមានគេរត់ការសុំមិនអោយប្រកួតប្រជែង ហើយគេនិងអោយលុយតឹកតែខ្លះដែលបានមកពីផលចំនេញនៃថវិកាជាតិ ក្នុងគម្រោងអភិវឌ្ឍន៍ឃុំក្តាញ់នេះ ដោយធ្វើការស្តារប្រឡាយប្រវែង ២១៥០ម៉ែត្រ ដាក់ក្នុងតម្លៃប៉ាន់ស្មានជាថវិការសរុប ១១១,៣៦២,៣៧៧ រៀល ក្នុងការដេញថ្លៃ
នោះគឺអ្នកទទួលការទី១ និងទី២ ដាក់ដេញក្នុងតម្លៃ ១០៩,០០០,០០០រៀល ដូចគ្នា ដោយអ្នកទទួលការទី ០៣ ឈ្មោះ នង ទុយ ដែលធ្លាប់មានបញ្ហានៅស្រុកបូរីជលសារកាលពីឆ្នាំមុននោះ បានរៀបក្បាច់ដដែល ដាក់តម្លៃដេញចុះតិចភាគរយបំផុត ក្នុងតម្លៃ ១០៥,០០០,០០០រៀល ដែលធ្វើអោយឃុំមិនមានសល់ថវិការជាតិសម្រាប់អភិវឌ្ឍន៍បន្តឡើយក្នុងឆ្នាំនេះ ។ ហើយចំពោះសកម្មភាពដេញថ្លៃនៅឃុំក្តាញ់ ស្រុកព្រៃកប្បាសនេះ នៅក្នុងថ្ងៃតែមួយ គឺផ្ទុយស្រលះតែម្តង ជាមួយការដាក់អោយដេញថ្លៃដូចគ្នាចំពោះគម្រោងអភិវឌ្ឍន៍ឃុំសង្កាត់ នៅសង្កាត់បារាយណ៍ព្រឹកមិញនេះ មានចំនួន ០៤គម្រោង ដោយមានក្រុមអ្នកទទួលម៉ៅការជាច្រើននាក់ ទាំងក្នុងខេត្ត និងក្រៅខេត្ត ធ្វើការប្រកួតប្រជែងដាក់ប៊ីតចូលដេញថ្លៃ ដោយដេញក្នុងតម្លៃចុះមកក្រោម រហូតមានដល់ថយចុះនៃតម្លៃប៉ាន់ស្មានដល់តែ -៥៦ភាគរយឯណោះ គម្រោងខ្លះថយចុះ ៤០ភារយ និង ៣០ភាគរយ ដែលចំនុចនេះបានធ្វើអោយឃុំ សង្កាត់ មានថវិកាសល់ក្នុងការកសាងហេដ្ឋារចនាសម្ព័នបន្តែមទៀតនៅក្នុងឆ្នាំនេះ ។
ទទឹមនិងមានបញ្ហាមិនប្រក្រដីចំពោះការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំក្តាញ់នេះប្រជាពលរដ្ឋស្នើសុំអោយលោកមេឃុំ និងលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យលើការដេញថ្លៃគម្រោងនៅឃុំក្តាញ់ ខាងលើនេះផង ដើម្បីចូលរួមទប់ស្កាត់ការចំណាយថវិការដ្ឋច្រើនពេក ពីព្រោះនៅកំឡុងពេញប៉ុន្មានខែមកនេះប្រទេសជាច្រើននៅលើសកលលោក កំពុងមានបញ្ហាវិបិត្តសេដ្ឋកិច្ច ដោយសារតែ មានជម្ងឺកូវីដ ១៩ ដែលជាជម្ងឺឆ្លងហើយបានសម្លាប់មនុស្សរាប់លាននាក់នៅលើសកលលោក ធ្វើអោយប្រទេសនីមួយៗមានការបិទច្រក រហូតឈានដល់ការបិទជើងហោះហើរ ដែលចំនុចទាំងនេះបានធ្វើ ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកមានការប្រែប្រួលយ៉ាងខ្លាំង ។ តាកែវ




































