ឧត្តមសេនីយ៍ទោសោម ស៊ុន អញ្ជើញផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងពិធីបំពាក់សម្លៀកបំពាក់ជូនប្រជាការពារ៣៥នាក់ឃុំបន្ទាយស្ទោង

0

ខេត្តកំពង់ធំៈ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំសហការី និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបំពាក់ឯកសណ្ឋានជូនប្រជាការពារ៣៥នាក់ ឃុំបន្ទាយស្ទោងមកពី០៥ភូមិ ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពកាន់តែល្អប្រសើរ គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា បើគ្មានការចូលរួមពីបងប្អូនទេ ភាពជោគជ័យនិងពុំមាននោះឡើយ ជាពិសេសត្រូវប្រជាពលរដ្ឋ មិនត្រូវចាត់ទុកបញ្ហាភូមិឃុំមានសុវត្តិភាព ជាតួនាទីរបស់សមត្ថកិច្ចឲ្យសោះ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីការពារទប់ស្កាត់កុំឲ្យមានការជួញដូរនិងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋាន បើប្រទះឃើញជនដែលមានរោគសញ្ញាញៀនថ្នាំ ត្រូវរាយការណ៍ជូនសមត្ថកិច្ច ដើម្បីនាំយកទៅបន្សាបគ្រឿងញៀន ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែ សីហា ឆ្នាំ២០២០ នៅក្នុងបរិវេណនៅវត្តចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ។ 

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា៖ប្រជាការពារនៅក្នុងឃុំបន្ទាយស្ទោងសរុបមានចំនួន១៥ ភូមិ ហើយមានប្រជាការពារ១២៥ នាក់ ថ្នាក់ដឹកនាំនិងក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបំពាក់សម្លៀកបំពាក់ ជូនប្រជាការពារចំនួន០៣លើករួចមកហើយ ពិធីចុងក្រោយនេះមានចំនួន០៥ភូមិថ្មីផ្សេងទៀត ដែលត្រូវបានបំពាក់បង្គ្រប់ ចំនួន១៥ភូមិស្មើនិង១០០% នៃភូមិទាំង១៥ ភូមិ មានភូមិចំបក់បញ្ញាចំនួន០៨ នាក់ ភូមិរលួស០៨ នាក់ ភូមិតាម៉ើ ចំ០៥ នាក់ ភូមិបវែង០៨ នាក់ និងទី៥ភូមិដូនប៉ុក០៦ នាក់ សរុបចំនួន ៣៥ នាក់ ដែលជាលើកចុងក្រោយ នៃការបំពាក់បង្គ្រប់១០០% នៃចំនួនប្រជាការពារក្នុងឃុំ បន្ទាយស្ទោង ស្រុកស្ទោងទាំងមូល ។

ឯកឧត្តម សោម ស៊ុន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនប្រជាការពារទាំងអស់ ដែលមិនបានទទួល ប្រាក់ខែ ប៉ុន្តែបងប្អូនបានខិតខំបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងពិធីផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន បានជោគជ័យនិងទទួលបានចំណាត់ក្នុងផែនលេខ១ជាប់ៗគ្នារយៈពេល០៤ឆ្នាំ ក្នុងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅឃុំបន្ទាយស្ទោងកន្លងមកនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៍បានមាន ប្រសាសន៍ពីតម្លៃនៃនយោបាយ ឈ្នះ ឈ្នះ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិ មានសុខ សន្តិភាព និងមានការឯកភាពជាតិពេញលេញ រហូតមានការ អភិវឌ្ឍន៍ដល់សព្វថ្ងៃនេះ ។ដោយ ប៊ុន រដ្ឋា