ខេត្តតាកែវ៖អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនក្មេងស្ទាវ៤នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន តាកែវ ក្មេងស្ទាវចំនួន៤នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ពន្ធ័ករណី ជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ការបង្ក្រាបនេះគឺធ្វើឡើងក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ និង ដោយមានការសម្របសម្រួលនិតិវិធីពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
លោក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានអោយដឹងថា ជនសង្ស័យបានចំនួន០៤នាក់រួមមាន
១.ឈ្មោះសុិន ជីវភេទប្រុស អាយុ២៥ឆ្នាំ រស់ភូមិត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ២.ឈ្មោះគឿន ជីវ៉ាភេទប្រុស អាយុ១៦ឆ្នាំ រស់ភូមិត្រពាំងក្របាស់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ៣.ឈ្មោះឡាច សីភេទប្រុស អាយុ២០ឆ្នាំ រស់ភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងទី៤.ឈ្មោះនីម សំណាង ភេទប្រុស អាយុ២០ឆ្នាំ រស់ភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន
ម៉្សៅក្រាមសថ្លាចំនួន២៤កញ្ចប់(ធំ៣ តូច២១)ទំងន់ ៤៨,៤៧ក្រាម ទូរសព្ទ័ចំនួន០៦គ្រឿង.ម៉ូតូចំនួន០៣គ្រឿង
ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
សម្ភារះវេចខ្ចប់និងជកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាលយ័ជំនាយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ។