ឧត្តមសេនីយ៍ត្រីចាន់ សុខុន មេបញ្ជារការរងកងពលតូចលេខ៨ ចេញមុខបកស្រាយថា ដីនេះលោកទិញពីប្រជាជនយូរឆ្នាំមកហើយ អ្នកណាចង់ផ្សាយអីផ្សាយទៅ លោកខ្លាចតែសម្តេចមួយទេ ដែលដឹងថា លោកជាមនុស្សរបៀបម៉េចហើយ..!

0

ខេត្តព្រះវិហារ៍៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា៖ ពលរដ្ឋទូរទាំងប្រទេសរង់ចាំអ៊ុតមើល តើលោកឧត្តមសេនីយ៍ត្រីចាន់ សុខុន (ហៅការ៉េពីរ) មេបញ្ជារការរងយោធាកងពលតូចលេខ៨ ដែលបានប្រើអំណាចរំលោភយកដីព្រៃ ចំនួនប្រមាណជិត៣០ហិកតា ជាសម្បត្តិរដ្ឋ ដែលស្ថិតនៅភូមិសាមុី ឃុំស្រឡៅពី ស្រុកឆែបខេត្តព្រះវិហារ៍នោះ តើមានវាសនាយ៉ាងណា? ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាបានលើកឡើងធ្ងន់ៗក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី (រឿងដីធ្លីត្រូវតែជំរៈម្តងពេលនេះជាពេលដែលត្រូវវះកាត់)។

ហើយកន្លងទៅថ្មីៗនេះ សម្តេចតេជោ បានថ្លែងក្នុងកិច្ចប្រជុំគណះរដ្ឋមន្រ្តីកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ថាចំពោះបុគ្គលដែលមានតួនាទី ជាមន្ត្រី តែបែរជាមានគំនិតអាក្រក់ ឃុបឃិតគ្នា រំលោភយកដីរដ្ឋ និង រកល្បិចផ្សេងៗ ដើម្បីគម្រាមគំហែងពលរដ្ឋ ដើម្បីយកដីមកកាន់កាប់ខ្លួនឯងនោះ គឺមិនអាចលើកលេងជាដាច់ខាត ត្រូវទទួលទោស និង បណ្តេញចេញពីបក្សតែម្តង។ ហើយសម្តេចបានបន្តទៀតថា៖ ចំពោះប័ណ្ណកម្មសិទ្ធ ដោយការធ្វើឡើងរួមគំនិតគ្នាខុសច្បាប់ ក៏ត្រូវរំលាយចោលដែរ។

គួររំលឹកផងដែរថា ដីព្រៃខាងលើជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានលោកឧត្តមសេនីយ៍ត្រីចាន់់ សុខុន (ហៅការ៉េពីរ) យកគ្រឿងចក្រឈូសឆាយ ធ្ធើជាកម្មសិទ្ធបុគ្គល កាលពីពេលថ្មីៗនេះ ដោយមិនមានអជ្ញាធរ រឺ មន្ត្រីជំនាញពាក់ព័ន្ធណាហ៊ានចេញមុខបង្ក្រាបឡើយ ដោយខ្លាចអំណាចលោកផ្កាយ១ខាងលើ។

លោកសុខសាន្ត តារា អភិបាលស្រុកឆែប បានអោយដឹងតាប្រព័ន្ធ Telegramថាចំពោះការឈូសឆាយដីព្រៃខាងលើនោះ លោកធ្លាប់ដឹកនាំមន្ត្រីជំនាញ ចុះទៅ
ហាមឃាត់ពីរបីដងហើយតែគេមិនស្តាប់។

ជុំវិញករណីនេះឧត្តមសេនីយ៍ត្រីចាន់ សុខុន មេបញ្ជារការរងកងពលតូចលេខ៨ បានអោយដឹងនៅសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះថា៖ ដីខាងលើនោះលោកទិញពីប្រជាជនយូរឆ្នាំមកហើយ រី ឯកសារទិញលក់លោកថា មិនបង្ហាញទេព្រោះជាសិទ្ធរបស់លោក ហើយអ្នកណាចង់ផ្សាយអីផ្សាយទៅ ព្រោះដីលោកទិញពីប្រជាពលរដ្ឋ ។ លោកបានបន្តថា៖ ខ្លាចតែសម្តេចមួយទេ សម្តេចដឹងថា លោកជាមនុស្សរបៀបម៉េចហើយ៕