(កំពង់ធំ)៖ ដោយសារតែម្តាយបងប្អូន មានការធ្វេសប្រហែស ទើបបណ្ដាលអោយ ក្មេងប្រុសពីរនាក់បងប្អូនចុះលេងទឹកអូរបណ្ដាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម ។ ដឹងហេតុការណ៍កាលពីវេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២០ នៅត្រង់ចំណុចអូរកប់ឆ្កែ ភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
សពក្មេងប្រុសរងគ្រោះ០២នាក់មាន:១ : ឈ្មោះ លី សុខខែត អាយុ ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកឪពុកម្តាយ នៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។២ : ឈ្មោះ លី សុខខុន អាយុ ០៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកឪពុកម្តាយ(ក្មេងប្រុសរងគ្រោះទាំងពីរជាបងប្អូនបង្កើត)។
តាមការបំភ្លឺរបស់ឈ្មោះ គឿន ណាង ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ថា៖ វេលាម៉ោង ០៦ : ០០ នាទីព្រឹក ថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០២០ ខ្លួនបានជិះ(គោយន្តកន្ត្រៃ) របស់ឈ្មោះ ញឹម ញ៉ុន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរត្រូវជាបងប្អូន ដោយមានកូនប្រុសពីរនាក់ទៅជាមួយ.ឈ្មោះលី សុខខែត និងឈ្មោះលីសុខខុន មានឈ្មោះដឹម ឃីម ភេទស្រី , មានឈ្មោះ ប៊ុនណា គុន ភេទប្រុស និងឈ្មោះញ៉ាន ផល្លី ភេទស្រី បាននាំគ្នា ៗទៅបាញ់ថ្នាំដំឡូង និងច្រូតស្មៅ នៅតំបន់កើតហេតុខាងលើ ពេល
ទៅដល់ ខ្លួនបានដើរច្រូតស្មៅម្នាក់ឯងដោយទុកកូនប្រុសទាំងពីរឈ្មោះ លី សុខខែត និង លី សុខខុន នៅជាមួយបងប្អូនកន្លែងទុកគោយន្តកន្ត្រៃ លុះវេលាម៉ោង ១៤ និង ៣០នាទី ត្រូវត្រឡប់ទៅផ្ទះវិញ ក៏មិនបានឃើញកូនរបស់ខ្លួនទេ។ ក៏បាននាំគ្នាដើររកឃេីញខោនិងអាវនៅលេីលូ តាមផ្លូវក៏នាំគ្នាចុះរាវមុខលូមានអូរទឹកជំរៅពីរម៉ែត្រពេលនោះឈ្មោះញឹមញ៉ុន ត្រវជាបងបានចុះរាវប៉ះចំឃេីញកូនទាំងពីរ របស់ខ្លួននៅបាតអូរក៏ស្រង់មកពិនិត្យ ឃេីញស្លាប់មិនដឹងស្មេីរណាទេ ក៏បានដឹកយកសាកសពទៅលំនៅដ្ឋានរបស់ខ្លួន។
ក្រោយដឹងព័ត៌មាន សមត្ថកិច្ចជំនាញបានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាល មេភូមិ និងគ្រួសារសពចុះដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យទីកន្លែងកេីតហេតុនិងសាកសព។តាមការពិនិត្យនៅលេីមាត់និងច្រមុះមានហៀរទឹកលាយភក់ដងខ្លួនសពទាំងពីរពុំមានស្លាកស្នាមអ្វីកត់សំគាល់ឡើយ , ហើយបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ លី សុខខែត និងឈ្មោះ លី សុខខុន បានស្លាប់ដោយសារលង់ទឹកដោយខ្លូនឯង។
មូលហេតុ: ជនរងគ្រោះជាក្មេងមិនចេះហែលទឹក(អ្នកម្តាយនិងបងប្អូននៅជាមួយធ្វេសប្រហែស)។បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពក្មេងប្រុសរងគ្រោះទាំងពីរនាក់បងប្អូន ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕




































