មន្ត្រី​បរិស្ថាន​ជួល​អោយ​ប្រជាពលរដ្ឋ​អារឈើ​ម៉ាស៊ីន​ភ្លាត់​លោត​ឡើងលើ​អា​រក​ខ្លួនឯង​ស្លាប់​ភ្លាមៗ​

0

សៀមរាប​៖ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​១៧:០០Pm មន្ត្រី​បរិស្ថាន​បឹង​ពែរ​ឈ្មោះ គង់ សុធា ប្រធាន​ស្នាក់ការ​ជំរក​សត្វព្រៃ​បឹង​ពែរ សង្កាត់​ខ្វាវ បាន​ជួល​ឈ្មោះ គិ​ន លាង (​ហៅ​ឡេវ​) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។CIMG1215

អោយ​អារឈើ​នឹង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ តាម​សម្តី​របស់​អ្នកស្រី​ថា ជា​ប្រពន្ធ​ជនរងគ្រោះ​និយាយថា​៖ លោក គង់ សុធា អោយ​ប្តី​របស់គាត់​អារឈើ​ដោយ​អោយ​ឈ្នួល​ស្រា​បៀរ​ឆ្មា​ខ្មៅ​ចំនួន ១០​កំប៉ុង តែ​គាត់​មិន​ព្រមអោយ​អារ​ទេ ព្រោះ​ប្តី​របស់គាត់​ត្រូវ​ទៅ​បាច​ជី​ស្រូវ​ឯ​ស្រែ​។ ទោះបីជា​យ៉ាងណា លោក គង់ សុធា លួងលោម​ប្តី​របស់​អ្នកស្រី​អោយ​អារឈើ​ខាន​តែ​បាន​។​អ្នកស្រី​បញ្ជាក់ទៀតថា​ប្តី​របស់គាត់​បានសម្រេច​ចិត្ត​អារឈើ​បេង​មុខកាត់ ១.៣​ម៉ែត្រ​ជុំ ចំនួន​២​ដុំ អោយ​មន្ត្រី​បរិស្ថាន​ឈ្មោះ​ខាងលើ​ដោយ​មិន​ព្រមស្តាប់​អ្នកស្រី​ជា​ប្រពន្ធ​។CIMG1217

ប្តី​របស់​អ្នកស្រី​បាន​អារ​រួច ១​ដុំ​ហើយ​បាន​បន្ត​អារ​១​ដុំ​ទៀត​ដោយ​មិនទាន់​ទាំង​បាន​ផឹកស្រា​ឈ្នួល​ផង​ស្រាប់​តែមាន​ឧបទ្ទវហេតុ​កើតឡើង​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ លោត​ឡើងលើ​អា​រក​ខ្លួនឯង ភ្លាមៗ​នោះ អ្នកជិតខាង​ក៏បាន​ប​ញ្ជួ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ឃុំ​ខ្វាវ តែ​ត្រូវបាន​ស្លាប់​ដោយ​ពុំ​អាច​សង្គ្រោះ​ទាន់ ។ ចំណែក​មន្ត្រី​បរិស្ថាន បាន​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល​តែម្តង​។ ដោយ​ឃើញ​ហេតុ​ការ​ដូចនេះ ប្រពន្ធ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ខ្វាវ ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ចំណែកឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ញាតិមិត្ត​ដឹកយក​ទៅ​គេហដ្ឋាន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ​ស្រុក​ជីក្រែង (​ដោយ រៀម រិទ្ធី​) ​CIMG1220 CIMG1219 CIMG1218 CIMG1216