ខេត្តកំពង់ធំ ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្កកំពង់ធំ និងលោក ដួង សារ៉ន ព្រះរាជអាជ្ញារងបានអញ្ជើញដឹកនាំសហការី ចុះសាកសួរសុខទុក្ខជនជាប់ឃុំក្នុងពន្ធនាគារ និងបាននាំយកគ្រឿងឧបភោគ បរិភោគ មួយចំនួនប្រគល់ជូនដល់ពន្ធនាគារខេត្តកំពង់ធំ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។
ឯកឧត្តមស៊ិន វិរៈ ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូង ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ឆ្លៀតឱកាស ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខចុះសាកសួរទុក្ខជនជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តកំពង់ធំ និងបាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន ឧបត្ថម្ភដល់ពន្ធនាគា ខណៈពេលដែលមានការខ្វះខាត ក្នុងដំណាក់កាល ការពារទប់ស្កាត់ការរីករាលដាលឆ្លងជម្ងឺ កូវិដ១៩។
ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា បានផ្តាំផ្ញើដល់បងប្អូនជនជាប់ឃុំ ទាំង អស់ដែលកំពុងជាប់ឃុំ នៅក្នុងពន្ឋនាគារ អោយគោរពវិន័យ កសាងខ្លួនឲ្យបានល្អ ដើម្បីឲ្យឆាប់បានរួចពីទោសទន់ និងទៅរស់នៅជួបជុំ ក្រុមគ្រួសារវិញ និងត្រូវធ្វើជាមនុស្សល្អ គោរពតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ស៊ិន វិរៈ បានអំពាវនាវ ដល់បងប្អូន ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ទាំងការហូបចុក ស្នាក់នៅ ត្រូវមានអនាម័យ ដោយសារមេរោគកូវីដ១៩មិនទាន់ទៅណាឆ្ងាយពីយើងទេ
ដូច្នេះត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ ការ ឆ្លងរីករាលដាលមេរោគកូវីដ ១៩ ដល់ ប្រជា ពលរដ្ឋយើង៕ដោយប៊ុនរដ្ឋា





































