មហាជនសំណូមពរឲ្យអភិបាលខេត្តព្រះវិហារនិងមន្ទីរការងារជួយមើលក្រុមហ៊ុនសុវណ្ណស្រីពៅប្រើប្រាស់កំម្លាំងពលកម្មកុមារមិនទាន់គ្រប់អាយុ

0

ខេត្តព្រះវិហារ៖ក្រុមហ៊ុនសុវណ្ណស្រីពៅ ត្រូវបានមហាជនធ្វើការងាររិះគន់យ៉ាងចាស់ដៃ ដោយសារតែក្រុមហ៊ុននេះបានធ្លៀតឳកាសកេងប្រវ័ញ្ជពលកម្មកុមារឲ្យធ្វើការជាស្ថានភាពជាទម្ងន់ដោយមិនមានការខ្លាចញញើតពីសំណាក់ច្បាប់ឡើយ ទើបមហាជនដែលបានឃើញហេតុការណ៍បានសំណូមពរឲ្យលោកអភិបាលខេត្តព្រះវិហារ និងប្រធានមន្ទីរការងារ រួមទាំងស្ថានប័នការពារអនីថិជនមេត្តាជួយមើលផង។

ជាក់ស្តែង ក្រុមហ៊ុនសុវណ្ណស្រីពៅ ជាក្រុមហ៊ុនមួយដែលបាន ធ្វើអជីវកម្មពាក់ព័ន្ឋនិងការកាត់ថ្មលើកដាក់ថ្មដែលជាការងារក្នុងស្ថានភាព ការងារធ្ងន់ធ្ងរដែលជាការហាមឃាត់ មិនឲ្យកុមារមិនទាន់គ្រប់អាយុធ្វើការងារ ពាក់ព័ន្ឋនិងការងារជាទម្ងន់និងប្រឈមនិងការគ្រោះថ្នាក់បានឡើយ តែក្រុមហ៊ុនសុវណ្ណស្រីពៅដែលជាក្រុមហ៊ុនកាត់កាយថ្មអនុវត្តផ្ទុយពីច្បាប់រដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចំណុចអូរដា ខាងលិចអូរដូនស្ងួននៅភូមិគូលែនត្បូង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុនសុវណ្ណស្រីពៅបានទិញដី  ពីប្រពលរដ្ឋដើម្បីធ្វើអជីវកម្មយកថ្មលក់ ក្រុមហ៊ុនបានជួលប្រជាពលរដ្ឋអោយមកធ្វើការ និងជួលក្មេងៗឲ្យជួយកាត់ថ្មដើម្បីជួយរកលុយឲ្យឪពុកម្តាយ ចំណែកការដឹកជញ្ជូនថ្មតាមរយន្តវេអង  ដោយមានការធ្វេសប្រហែស  ដោយមិនចង់ខ្សែ ដឹកចេញតាមផ្លូវជាតិលេខ៦៤  អោយប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថភាពខ្លាចគ្រោះថ្នាក់ដោយយក្យថាហេតុ។

ដោយសែមឡំ