(កំពង់ឆ្នាំង): យោងតសព័ត៌មានពីមន្ត្រីនគបាលនៃស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំងបានអោយដឹថា ជនសង្ស័យដែលប្រើអាវុធអាកាស្វ័យបត់គំរាមប្រជាពលរដ្ឋកាលពីរសៀលម្សិល មិញត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ ឆ្នាំងនាព្រឹកម៉ោង 7:00 នេះហើយ នេះបើតាមការបញ្ជាក់ អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឧត្តម សេនីយ៍ត្រី អៀរ ប៊ុនធឿន ។
យោងតាមឯកសាររបស់សមត្ថកិច្ចស្នងការខេត្តអោយដឹងថា រថយន្តដែលប្រើជាកម្មសិទ្ធរបស់ឧកញ៉ា ញឹុក ផន មានអាស្រ័យដ្ឋានផ្ទះលេខ 33 សេ ផ្លូវលេខ ៣៧៦ #288H ភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។នៅវេលាម៉ោង ៨ និង ១០នាទីយប់មិញ ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង ទទួលបន្ទុកសេនាធិការ និងជាអ្នក
នាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា :ថ្ងៃទី 31 ខែសីហាឆ្នាំ 2020វេលាម៉ោង 16.45នាទី នៅចំណុចផ្លូវចូលចំការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសលោកឧញ៉ាមានរហស័នាម 09 ជិះរថយន្ត និង ឈ្មោះ ប្រាក់ សំបាន (មានគ្នា2នាក់)ជិះម៉ូតូ រហូតបណ្តាលអោយឈ្មោះ 09 ទាញកាំភ្លើងវែងពីក្នុងរថយន្តគំរាមជនរងគ្រោះទាំង២នាក់ ។
-ក្រោយពីទទួលបានពត័មានលោកស្នងការនគរបាលខេត្តបានបញ្ជាកម្លាំងជំនាញនិងលោកអធិការនគរបាស្រុកទឹកផុសចុះទៅកន្លែងកើតនិងឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី0 1 ខែ0 9 ឆ្នាំ 2020 នេះ៕ សុខ គឹមសៀន




































