សាហាវណាស់! ចាប់រំលោភក្មេងស្រីហើយ អារកសម្លាប់យ៉ាងព្រៃផ្សៃ

0

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ស្នាក់នៅក្នុងបន្ទប់ជួលម្នាក់ឯងខណៈមេឃកំពុងភ្លៀងត្រូវជនមិនស្គាលមុខចូលទៅចាប់រំលោភសេពសន្ទវៈរួចអារកសម្លាប់ចោល យ៉ាងព្រៃផ្សៃ ក្នុងថ្លុកឈាម ហេីយជនដៃដល់គេចខ្លួនបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នៅក្នុងបន្ទប់ជួល លេខ២៣ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អុី អាយុ៥០ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្របពេលដែលចំណុចខាងលើមានភ្លៀងធ្លាក់ខ្លាំង ឪពុកម្តាយ បងប្អូនជនរងគ្រោះ ក៏ជាប់រវល់ នៅខាងមុខ ច្រកចូលផ្ទះជួល ជ្រកភ្លៀង ហើយជនរងគ្រោះ ឃើញសារប្រមូល ខោអាវ ហើយចូលបន្ទប់បាត់ ហើយមួយសន្ទុះក្រោយមក ក៏ឃើញមាន បុរសម្នាក់ តែមិនស្គាល់អត្តសញ្ញាណ ដើរចេញពីបន្ទប់ជនរងគ្រោះ ជិះម៉ូតូ ទាំងមេឃកំពុងធ្លាក់ភ្លៀង ចាកចេញទៅបាត់ លុះរហូតដល់ រាំងភ្លៀង បងប្រុស របស់ជនរងគ្រោះ ដើរចូលបន្ទប់ ក៏ស្រែកឆោឡោ ដោយឃើញប្អូនស្រី ក្នុងសភាពអត់មានសម្លៀកបំពាក់ ស្លាប់ក្នុងថ្លុកឈាម ស្នាមអារក ស្រែកផ្អើលឆោឡោ ផ្អើលក្រុមគ្រួសារ អ្នកជិតខាង ។

ភ្លាមៗនោះត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ចបានចុះទៅ ហុំព័ទ្ធ តាំងកើតហេតុ សាកសួរ ជុំវិញករណីខាងលើដើម្បីពិនិត្យនិងស្រាវជ្រៀវរកហេតុផល។បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យរួចនឹងប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕