លោកអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមមាត់អណ្ដូងលូ ដែលមានការកកស្ទះដោយ សំរាម និង ស្លឹកឈើ

0

ភ្នំពេញ ៖ បន្ទាប់ពីមានភ្លៀវមួយមេធំ បណ្ដាលឲ្យមានកកស្ទះនូវសម្រាម ក្នុងមូលដ្ឋានខណ្ឌដូនពេញ នារសៀលថ្ងៃអង្គារ ១៤ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំង ប្រជាការពារខណ្ឌដូនពេញ ចុះត្រួតពិនិត្យតាមមាត់អណ្ដូងលូ ដែលមានការកកស្ទះដោយ សំរាម និង ស្លឹកឈើ នាពេលមេឃកំពុងភ្លៀងខ្លាំង នៅក្នុងមូលដ្ឋានខណ្ឌ។

ក្នុងនោះដែរលោកអភិបាលបានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌគ្រប់គោលដៅធ្វើការប្រមូលសំរាមនៅតាមអណ្ដូងលូដើម្បីឲ្យទឹកភ្លៀងហូរចូលលូបានលឿនបញ្ជៀសការលិចលង់ផងដែរ៕