កោងកាង គ្រប់គ្រង ដោយ មន្ត្រី ជលផល ជាប់ 40 ឆ្នាំ ហើយ តែ មាន គេ ជួល អោយ ពលរដ្ឋ ចូលទៅ កាប់ នៅពេ លយប់

0

ខេត្តកំពត៖  លោកស្រី អភិបាលស្រុក អះអាងថា ដី គេ មាន ប្លង់ តែ មន្ត្រី ជលផល បដិ សេដ្ឋ ) ដី ព្រៃកោងកាង ជា ព្រៃ លិច ទឹក ជាប់ 5 ហិកតា អម សងខាង ផ្លូវ ជាតិ នៅត្រង់ ចំណុច ផ្លូវ កោង ស្ថិតក្នុង ភូមិ អង្កោល ឃុំ អង្កោល ស្រុក ដំណាក់ ចង្អើរ – ត្រូវបាន ជន មិន បង្ហាញ មុខ កែន អោយ ពលរដ្ឋ ចូល ទៅ កាប់ នៅពេល យប់ ជាប្រចាំ ។

លោកស្រី គឹម – ច ន្នី អភិបាលស្រុក ដំ ណា កើ ចង្អើរ កាលពី ម្សិលមិញ បាន និយាយ ប្រាប់ អ្នកសារព័ត៌មាន ថា ដី ព្រៃកោងកាង ដែល គេ កាប់ ស្កា នោះ គឺ ដី គេ មាន ម្ចាស់ និង មាន ប្លង់ ។លោកស្រី អភិបាល ស្រុក រូប នោះ និយាយ ថា តែ ដី នោះ សម្រាប់ ធ្វើ ជា កសិកម្ម បាន តែ បើ ម្ចាស់ គេ ចង់ ចាក់ដី លប់ ត្រូវតែ ម្ចាស់ ដី មក សុំ ច្បាប់ ចាក់ ធ្វើ លំនៅដ្ឋាន វិញ ។

លោក ចក់ ស៊ី នាថ មន្ត្រីជលផល សកម្ម ជាង គេ នៅ ខេត្ត កែប បាន ទម្លាយ អោយដឹង កាលពី ព្រឹក ម្សិលមិញ ថា ដី ព្រៃកោងកាង នៅ ផ្លូវ កោង ចាប់ ពី មុខ ខ្លោងទ្វារ ចូល វត្ត អង្កោល នោះ គឺជា ដី ព្រៃ លិច ទឹក គ្រប់គ្រង ដោយ មន្ត្រី ជលផល ។ រឿង ដី ព្រៃ លិច ទឹក ថា ដី មាន ម្ចាស់ មាន ប្លង់ លោក មិន ទទួល ដឹង ឡើយ ៕