ពលករចំនួន ៣២នាក់ ស្រី ១២នាក់ កុមាមារ៤នាក់កម្លាំងប៉ុស្តិ៍នគរបាលឃុំបឹងបេងឃាត់ខ្លួនមណ្ឌលចត្តាឡីសក័ទី១វិទ្យាល័យធ្វើកិច្ចសន្យាឲ្យវិលទៅស្រុកវិញ

0

ខេត្តបន្ទាយមានជ័យ កមកម្លាំងនគរបាលប៉ុស្តិ៍១ក្រុម ដឹកនាំដោយលោក អនុសេនីយ៍ត្រី ផាន់ សំណាង នាយរងប៉ុស្ដិ៍បានសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង និងកម្លាំងទាហ៊ានផ្នែកសឹករងស្រុកម៉ាឡៃចុះល្បាតឃាត់ខ្លួនប្រជាពលករចំនួន ៣២នាក់ ស្រី ១២នាក់ កុមាមារ៤នាក់នៅព្រឹក ថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០២០នៅចំណុចវិលត្រលប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។លោក ផាន់សំណាងបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាពលករដែលឃាត់ខ្លួននោះភាគច្រើនមកពីខេត្តមកចំនួន៨គឺសៀមរាប១៥នាក់ ស្រី៥នាក់ ព្រៃវែង ២នាក់ ស្រី១នាក់ បាត់ដំបង ៣នាក់ ស្រី២នាក់ កុមារ១នាក់ ត្បូងឃ្មុំ ១នាក់ភ្នំពេញ ១នាក់ ពោធសាត់ ៥នាក់ ស្រី២នាក់ កុមារ២នាក់ បន្ទាយមានជ័យ ៤នាក់ ស្រី២នាក់ កុមារ១នាក់
កំពង់ស្ពឺ ១នាក់។លោកផាន់ សំណាង បានបញ្ជាក់ឲ្យដឹងទៀតថា
រហូតមកដល់ថ្ងៃនេះសមត្ថកិច្ចខ្មែរបានដំណឹងពីសមត្ថកិច្ចថៃឲ្យដឹងថាដោយសារជម្ងឺ កូវីត .១៩រាតបាតពេញពិភពលោកពិសេសប្រទេថៃ ធ្វើឲ្យជនជាតិថៃ កើតជម្ងឺនេះមានស្លាប់ មានឆ្លង បង្ខំឲ្យនាយករដ្ឋមន្ត្រីថៃប្រកាសប្រទេសគ្រាមានអាសន្ន រោងចក្រត្រូវបិតទាំងស្រុង ពលករខ្មែរបង្ខំចិត្តចាកចេញពីស្រុក ថៃស្ទើរអស់ រហូតមកដល់សព្វថ្ងៃនេះប្រទេសថៃមិនទាន់ដំណើរការដូចមុននោះឡើយព្រោះសំអាងថាជំងឺកូវីដ. ១៩ មិនទាន់បានធូរស្បើយនៅឡើយប្រជាជនថៃមានការប្រុងប្រយ័ត្នទាំងអស់គ្នា។សមត្ថកិច្ចថៃបានបញ្ជាក់ទៀតថាអ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រោយពីឃាត់ខ្លួនពលករចំនួន ៣២នាក់ ស្រី ១២នាក់ កុមាមារ៤នាក់នោះបានធ្វើការណែនាំដល់ពលករខ្មែរទាំង៣២នាក់នេះឲ្យឈប់ចាញ់ការឃោសនារបស់មេខ្យល់កំឲ្យចាញ់បោកមេខ្យល់បន្តទៀតហើយឲ្យធ្វើកិច្ចសន្យាបញ្ឍប់ការស្វែងរកការងារធ្វើនៅប្រទេសថៃបន្តព្រោះវាងាយចាញ់បោកមេខ្យល់ណាស់។លោបបានប្រាប់ឲ្យដឹងទៀតថាពលករទាំង៣២នាក់បន្ទាប់ពីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួចមកពលករទាំងអស់ត្រូវបានសមត្ថកិច្ចបានបញ្ជូនពួកគាត់ទៅមណ្ឋលចត្តាឡីសក័ទី១ វិទ្យាល័យម៉ាឡៃដើម្បីពិនិត្យសុខភាពតែបើពលករទាំង៣២នាក់នេះបើគ្មានសញ្ញាមេរោគ កូវីដ .១៩នោះទេក៏អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះរាងរាងខ្លួនវិញផងដែរ៕ ដោយ នេះហើយជីវិត។