ប្រកាស់ដាក់អោយដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងប្រកាស់ចូលកាន់មុខតំណែង

0

ខេត្តព្រះសីហនុ៖ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ ២០២០ នេះបាន អញ្ជើញជាធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងពិធីប្រកាសតែងតាំងចូលកាន់ មុខតំណែងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ដោយពីធីនេះក៏មានការអញ្ជើញ ចូលរួមផងដែរ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម,លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ និងរដ្ឋ លេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌,លោក ជាម ហ៉ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ,លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ,លោក ជាវ តាយ អភិបាលខេត្តកំពត,លោក ទូ សាវុធ អភិបាលរងខេត្ត កោះ កុង,លោក ជិន ងិនដា អភិបាលរងខេត្តកែប,សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមជាមួយនឹងចៅក្រម ព្រះ រាជអាជ្ញា មន្រ្តីតុលាការ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

    .លោក សុខ កល្យាណ អតីតៈប្រធានសាលាដំបូងខេត្តព្រះសីហនុ  ដែលត្រូវបានតែងតាំងជា ប្រធាន សាលាឧទ្ធរណ៍ព្រះសីហនុ .លោក សរ យសថាវរៈ ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យ ការ អមសាលាឧទ្ធរណ៍ព្រះសីហនុ និងលោក លឹម ស៊ីណាត ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការនៃអគ្គលេខា ធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ។

.ក្នុងឧកាសនោះ លោក សុខ កល្យាណបានមានប្រសាសន៍ថាជាកិត្តិយសខ្លាំងណាស់សំរាប់ រូបលោក ដែលត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ។ជាមួយគ្នានេះ លោក សុខ កល្យាណ  ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុទើបតែប្រកាស

តែង តាំងថ្មីបានធ្វើការប្ដេជ្ញាចិត្ត៖១.គោរពនិងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៃ ព្រះរាជាណាចក្រកម្ពុជាដែលនៅជាធរមានឲ្យបានជាដាច់ខាតដើម្បីការពារផលប្រយោជន៍ទូទៅក្នុងនាមស្ថាប័នយុត្ថាធិការ។២.គោរពនិងប្រតិបត្តិតាមក្រមសីលធម៌របស់ចៅក្រមដែលត្រូវវៀរចាកពីអគតិតទាំង៤យ៉ាងរូមមាន

.ឆន្ទាគតិ(លំអៀងព្រោះស្រឡាញ់). ទោសាគតិ(លំអៀងព្រោះស្អប់) .ភយាគតិ(លំអៀងព្រោះភ័យខ្លាច)មោហហោគតិ ( លំអៀងព្រោះមិនដឹងល្ងង់) មិនច្បាស់ក្នុងចិត្ត។

៣.គាំទ្រនិងចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោយបាយរបស់រាជរដ្ឋាភិបាលជាពិសេសកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ការគោរពសិទ្ធិមនុស្ស និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព បទបញ្ជាពាក់ព័ន្ធ ការទប់ ស្កាត់ ការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។៤.គាំទ្រនិងប្រឹងប្រែងជំរុញការដោះស្រាយភាពកកស្ទះសំណុំរឿងស្របតាម”យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជ ធានីខេត្ត”ដែលបានដាក់ចេញដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដោយគោរពតាមអភិក្រម ការងារ ចំនួន៤ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ។

៥.ខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពលើទិដ្ឋភាពច្បាប់ និងបច្ចេកវិជ្ជាព័ត៌មានវិទ្យាតាមរយៈការបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីពង្រឹងការអនុវត្តច្បាប់ និងគ្រប់គ្រងឲ្យកាន់តែប្រសើរឡើង។

៦.បង្កើនរក្សាសាមគ្គីផ្ទៃក្នុងឲ្យបានល្អប្រសើររវាងស្ថាប័នតុលាការ អង្គភាពពាក់ព័ន្ធនិងខិតខំកែប្រែឥរិយាបថមន្ត្រី ឲ្យក្លាយជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងប្រសិទ្ធផលតាមបាវចនាកែទម្រង់ខាងក្នុង បង្កើនមិត្ត ខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥”ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”ដែលបានដាក់ ចេញ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងប្រកាសចូលកាន់មុខតំណែងប្រធាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការ និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ គឺជាការបើកទំព័រសករាជថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃប្រព័ន្ធយុត្តិធម៌កម្ពុជាស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាជន សំដៅធ្វើឱ្យប្រព័ន្ធតុលាការ និងប្រ

ព័ន្ធយុត្តិធម៌ធានាបាននូវការកាត់ក្តីប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌ ងាយស្រួលឆាប់រហ័ស និងស្អាតស្អំ ដើម្បីពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌ ។

.ថ្លែងក្នុងពិធីនេះឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា «សាលាឧទ្ធរណ៍ព្រះសីហនុ ក៏ដូចជាសាលាឧទ្ធរណ៍ តំបន់ពីរផ្សេងទៀត គឺសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងសាលាឧទ្ធរណ៍បាត់ដំបង ត្រូវបានបង្កើតនិងដាក់ឱ្យដំណើរការ ជាប្រវត្តិសាស្រ្តនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក៏ដូចជាជួយកាត់បន្ថយការកកស្ទះសំណុំរឿង ដែលត្រូវ ប្រមូល ផ្តុំនៅសាលាឧទ្ធរណ៍ភ្នំពេញតែមួយ ហើយការបង្កើតសាលាឧទ្ធរណ៍ព្រះសីហនុនឹងផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងដែនដីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដោយអាចជួយ កាត់ បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរពីបណ្តាខេត្តជាប់មាត់សមុទ្រទាំង៤ ខាងលើមកកាន់រាជធានីភ្នំពេញ។គឺអាចជួយកាត់បន្ថយការចំណាយពេលវេលានិងថវិកាក្នុងដំណើរការក្នុងដំណើរពីបណ្ដាខេត្តខាងលើមកកាន់រាជធានីភ្នំពេញដែលក្នុងនោះយើងឃើញថាសម្រាប់ខេត្តព្រះសីហនុប្រជាពលរដ្ឋក្នុងខេត្តសីហនុមិនចាំបាច់ធ្វើដំណើរចម្ងាយជាង ២៣០គីឡូម៉ែត្រទៅសាលាឧទ្ធរណ៏ភ្នំពេញ. សម្រាកខេត្ត កោះកុងចម្ងាយផ្លូវពីខេត្តកោះកុងមកខេត្តព្រះសីហនុមានចម្ងាយប្រមាណ ១៨០គីឡូម៉ែត្រធៀប នឹងចម្ងាយពី ខេត្តកោះកុងមកភ្នំពេញដែលមានចំងាយ ២៧១ គីឡូម៉ែតគឺចំណេញប្រហែលជា ៨៤ គីឡូម៉ែត្រសម្រាប់ខេត្ត កំពតចម្ងាយផ្លូវពីខេត្តកំពតមកខេត្តព្រះសីហនុមានចម្ងាយ្រមាណមិនដល់ ១០០ គីឡូម៉ែត្របើធៀបនិងចំណាយ ខេត្ត កំពត ទៅភ្នំពេញ ចម្ងាយ ១៤៨ គីឡូម៉ែត្រ​។ពីខេត្តកែបមកខេត្តព្រះសីហនុមានចម្ងាយប៉ុន្មានជា ៨០គីឡូ ម៉ែត្រ និងចម្ងាយពីភ្នំពេញមកខេត្តកែបមានចម្ងាយ ១៧៤គីឡូម៉ែត្រគឺខុសគ្នាប៉ុន្មាន ៩៤។ក្នុង ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ការណែនាំនិងផ្តាំផ្ញើដល់ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ,អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ,អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ព្រមទាំង ចៅ ក្រមអគ្គព្រះរាជអាជ្ញារងព្រះរាជអាជ្ញាក្រឡាបញ្ជីអាជ្ញាសាលានិងមន្រ្តីរាជការទាំងអស់នៃសាលាឧទ្ធរណ៍ព្រះសីហនុនិងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុក៏ដូចជានៅតាមសាលាជម្រះក្តីផ្សេងទៀតនៅទូទាំងប្រទេសត្រូវខិតខំយក ចិត្តទុកដាក់ពិនិត្យ និងដោះស្រាយសំណុំរឿងឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ចៀសវាងកុំឱ្យមានការបញ្ហាកកស្ទះសំណុំរឿងដែលសិ្ថតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្រប ទៅតាមគោលដៅ ដែលក្រសួងយុតិ្តធម៌បាននិងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត។លើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួលឆាប់រហ័សនិងកាន់តែខិតជិតប្រជាពលរដ្ឋជាទិសដៅបន្តក្រសួងយុត្តិធម៌ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលនឹងបន្តខិតខំអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់និងវិស័យយុត្តិធម៌ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាសំដៅលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវនិងយុតិ្តធម៌និងស្អាតស្អំក្នុងគោលបំណងដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធយុត្តិធម៌កម្ពុជា លើកកម្ពស់សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីតុលាការទាំងអស់។ ៕នាគសមុទ្រ(រូបភាពក្នុពិធី)