កំពង់ចាម: គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានបេីកសំណេីដេញថ្លៃ ចំនួន៥គម្រោង នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាស្រុកស្ទឹងត្រង់ ក្រោមវត្តមានលោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងលោក ជៀម វុត្ថា អភិបាលរងស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពី គណៈកម្មការម្ចាស់លទ្ធកម្ម និងតំណាងក្រុមហ៊ុន អ្នកទទួលការ ជាច្រើនរូបផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន៥ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន ១-ឃុំទួលព្រះឃ្លាំង សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៤៥ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិដូនទ័រ និងភូមិថ្មី។ 
២-ឃុំព្រែកកក់ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៧៣៤ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិ អូរប្រាំទី២។
៣-ឃុំទួលសំបួរ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង២៤៣០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិពោន។
៤-ឃុំដងក្តារ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង២០៣០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិ ថ្មី។
៥-ឃុំអូរម្លូ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៤៣៨ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិ ខ្ទួយ១ និងភូមិខ្ទួយ៤ ៕








































