លោកឧត្តមសេនីយ៍ត្រីអ៊ីសុខា បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដល់ម្ចាស់រថយន្ត ដែលកំពុងបម្រើសេវា ដឹកជញ្ជូនសាធារណៈ

0

ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៌ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនសណ្តាប់ ធ្នាប់ និងចរាចរណ៏ ដឹកនាំកម្លាំងនគរបាលជំនាញ ចុះណែនាំអ្នកបើកបររថយន្តដឹកអ្នកដំណើរ នៅចំណត រថយន្ត (អតីតៈមហោស្រព)ក្រុងព្រះសីហនុ និងចុះត្រួតពិនិត្យអនុវត្តន៍ច្បាប់ចរាចរណ៍ការពារសន្តិសុខសណ្តាប់ធ្នាប់ តាមផ្លូវសាធារណៈ ដើម្បីធានានូវសុខសុវត្ថិភាព និងបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋក៍ដូច ភ្ញៀវទេសចរណ៍ រូមនិងអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅខេត្តព្រះសីហនុ បង្កើនការប្រុងប្រយត្ន័ពេល ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំនេះ។

        .ការចុះអប់រំនេះធ្វើឡើងនៅព្រឹកថ្ងៃ៤កញ្ញា២០២០ តាមបទបញ្ជាលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ដោយអនុវត្តន៌តាមផែនការរួមរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុជាប្រធាន ដើម្បីការពារសុវត្ថិភាពពលរដ្ឋ។ក្នុងគោបំណងសំខាន់គឺការហាម ឃាត់មិនឱ្យផ្ទុកអ្នកដំណើរលើសចំណុះ,ហាមបើកបរវ៉ាជែង,បើកបរក្នុងល្បឿនលឿនទីប្រជុំជន.ហាមសេពគ្រឿងស្រវឹងពេលបើកបរ បើកបរត្រូវចេះយោគយល់អធ្យាស្រយ័គ្នា»។

.ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រីអ៊ីសុខា ក៏បានដែរនាំ ដល់ម្ចាស់យានយន្ត ដែលមានមុខរបរ ជាអ្នករត់ តាក់ស៊ី និងម្ចាស់រថយន្ត ក៏ដូចជាតំណាងរថយន្តក្រុង សូមមេត្តាបង្កើនការប្រុងប្រយ័ត្ន ជាពិសេស ចំពោះ លើបញ្ហា ការដំឡើងតម្លៃ ដើម្បីបង្កការងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ ទៅកាន់ស្រុក កំណើត ឱកាស បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

.ជាមួយគ្នានេះលោក លោក អី សុខា ស្នងការងនែស្នងការដ្ឋាននគបាលខេត្តព្រះសីហនុក៏បានបញ្ជាក់ ផងដែរថាចុះធ្វើការត្រួតពិនិត្យសន្តិសុខនិងអនុវត្តន៍ច្បាប់ចរាចរណ៍ដូចនេះគឺធ្វើឡើងជាប្រចាំរូមគ្នាលុបបំបាត់ គ្រោះថ្នាក់ចរាចរណ៍និងជំរុញឲ្យកាន់តែប្រសើរឡើងនៅការគោរពច្បាប់ចរាចរណ៍ពីព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានស្ទើររាល់ថ្ងៃដែលបង្កឲ្យមនុស្សស្លាប់និងរបួសជាបន្តបន្ទាប់រួមមានអ្នកបើកបរក្នុងស្ថានភាពស្រវឹងបើកបរក្នុងល្បឿនលឿនមិនគោរពច្បាប់ដែលបានកំណត់។ចំណុចនេះសរបញ្ជាក់ឲ្យឃើញថាបងប្អូនប្រជាពលរដ្ឋការយល់ដឹងពីរច្បាប់ចរាចរណ៍នៅមានកំរិត៕នាគសមុទ្រ