នៅថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ៣នាក់មាន៖១. ឈ្មោះ ញឹម ម៉េងលី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ២.ឈ្មោះ ដួង ស្រីម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ ,៣.ឈ្មោះ គ្រួស សាវង្ស ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅមិនពិតប្រាកដ។
សម្ភារដកហូតមាន៖ម្សៅក្រាមសថ្លា០៧កូនថង់តូច , ទូរសព្ទ័ដៃ០១គ្រឿង) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




































