លោក សាយ​វាសនា​ព្រះ​រាជអាជ្ញា​រង ចុះបង្រ្កាបទីតាំំងលបលួចធ្វើអជីវកម្ម ថ្មដោយគ្មានច្បាប់អនុញាតិ

0

ខេត្ត​កំពង់ធំ លោក​សាយ វាសនា ព្រះ រាជអាជ្ញារង អយ្យការ​សាលាដំបូង​ខេត្ត​កំពង់ធំ​ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​ ក្រោមការបញ្ជាពី ឯកឧត្តម.ស៊ិន វិរៈ ព្រះ រាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្ត​កំពង់ធំ​ ចុះ​បង្ក្រាប​ទីតាំង​ ការលបលួចធ្វើអជីវកម្ម វាយថ្មលក់ ដោយគ្មានការអនុញ្ញាតច្បាប់ កាលពី ថ្ងៃទី 5​ ខែកញ្ញា​ឆ្នាំ​២០២០​ នៅភូមិ គីរីវ័ន្ត ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាម​សេចក្តី​រាយការណ៍ បាន​ឲ្យដឹង​ថា​ ទីតាំង​វាយថ្មនេះ បាន​លបលួចធ្វើអាជីវកម្មថ្មដោយខុសច្បាប់ មកជាយូរមកហើយ រហូតធ្វើបានដល់ទៅ
11រណ្ដៅ ស្មើ 11គ្រួសារ ដែលមានក្រុមហុនទង់ គឹមឡា ជាអ្នកទិញពីពួកគាត់ម្លៃ1ឡាន90000រៀល ទើបពួកគាត់ជាពលរដ្នក្រក្សត់និងគ្មានការងារពិតប្រាកដសំរេចចិត្តមកវាយថ្មលក់អោយក្រុមហុនទង់ គឹមឡា ដើម្បី​រកចំណូល​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។

លោកសាយ វាសនា ព្រះ រាជអាជ្ញា រង បានផ្អាកសកម្មភាពវាយថ្មបន្តទៅទៀតនិងបាន នំាខ្លួនយកអ្នកវាយថ្មចំនួន6នាក់ទៅសួរនំាបន្តនៅ ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​ ដើម្បី​ធ្វើ​កំណត់ហេតុ​ បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការបន្តទៅតាមផ្លូវច្បាប់។ ដោយ.ចាន់ថន