លោក ឌី រ័ត្នខេមរុណ ដឹកនាំគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យ រកអាវុធជាតិផ្ទុះនៅលើផ្លូវជាតិលេខ២

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យ រកអាវុធជាតិផ្ទុះនៅលើផ្លូវជាតិលេខ២ ត្រង់ចំណុច ហ្គារ៉ាសសាំង CALTEX ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាយប់ម៉ោង ២០: ០០ នាទីថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២០។

ក្នុងប្រតិបត្តិការខាងលើនេះដែរមាន សមាសភាពចូលរួមសរុប ៦៦ នាក់ រួមមាន៖ កម្លាំងអធិការខណ្ឌចំនួន ៣០ នាក់, កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១១ នាក់ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន ២៥ នាក់។

ដោយក្នុងនោះលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា៖ បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន៦៦ គ្រឿង, ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១២០ គ្រឿង, បករថយន្តកញ្ចក់ខ្មៅ ចំនួន ០២ គ្រឿង, រកឃើញអាវុធជាតិផ្ទុះឆ្លងកាត់ចំនួន ០៣ ដើមក្នុងនោះមាន ០១ ដើមជាប្រភេទ វែង និងចំនួន ០២ ដើមទៀត ខ្លី ដែរមានម៉ាក G.louck 26, A K 45 , CF 98 ជារបស់យោធា ដែលមានច្បាប់អនុញ្ញាតអោយប្រើប្រាស់ត្រឹមត្រូវចេញអង្គភាព និងបានប្រគល់ជូនម្ចាស់ដើមវិញ, សារធាតុញៀនឆ្លងកាត់ (គ្មាន )។

សូមបញ្ជាក់ថា ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះបានបញ្ចប់នៅម៉ោង ២២ និង០០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ផងដែរ៕