មុខតែរលាយបើបណ្ដោយអោយឈ្មួញយួនបន្ដដឹកឈើខ្មែរដោយគ្មានការបង្កាប់ពីមន្រ្ដីពាក់ព័ន្ធ

0

ខេត្តរតនគីរី = ឈ្មួញឈើចាប់ផ្ដើមដឹកជញ្ចូនឈើប្រណិតចេញពីខេត្តរតនគីរីយ៉ាងពេញបន្ទុកសង្ស័យថាមន្រ្ដីពាក់ព័ន្ធក្នុងខេត្តបានផ្អែមមាត់ផ្អែមករ ហើយមើលទៅបានជាគ្មានការបង្រ្កាប់នោះឡើយ ទង្វើទាំងនេះមិនយូរទេបើគ្មានការបង្រ្កាប់មុខតែរលាយហិនហោចជាមិនខាន។
តាមប្រភពព័ត៏មានពីអ្នកនាំពាក្យនិងជាអ្នកស៊ីបអង្គេតបទល្មើសទាំងនេះបានអោយដឹងថា ក្រុមឈ្មួញដឹកជញ្ចូនឈើមានជារៀងរាល់យប់និងថ្ងៃ តែចៃដន្យអី ពេលក្រុមព័ត៏មានយើងចុះមកដល់ក្នុងទឹកដីខេត្តរតនគីរី ស្រាប់តែបែកការធ្វើអោយក្រុមអ្នកឃុបឃិតបំផ្លាញព្រៃឈើ រាយការណ៍បន្ដគ្នា ធ្វើអោយសកម្មភាពដឹកជញ្ចូនបែរជាស្ងាត់ជ្រងំ ដូចចោរលួចសេះ។
ជាក់ស្ដែង នូវល្ងាចថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២០ឈ្មួញឈើឈ្មោះ មករា បានដឹកជញ្ចូនឈើតាមរថយន្ដស៊ាំងយ៉ុងពណ៍សរ ចេញពីច្រកអូរជុំ ចេញមកស្ដុបនៅក្នុងក្រុង បានឡុង រួច បន្ដដឹកជញ្ចូនទៅកាន់ព្រំដែនយួន។
មកដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០ យើងនៅមិនទាន់អាចទំនាក់ទំនង ជាមួយមន្រ្ដីពាក់ព័ន្ធទាំងនោះដើម្បីសុំការបំភ្លឺបានទេ ទោះយ៉ាងណាអង្គភាពយើងរងចាំការបកស្រាយបំភ្លឺ គ្រប់ម៉ោងធ្វើការ៕

សេចក្តីរាយការណ៍​បានបញ្ជាក់ថាសកម្មភាពដែលឈ្មួយធ្វើសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់បានគឺដោយសារតែមានការត្រូវរ៉ូវគ្នាពីសមត្ថកិច្ចចំណែកការធ្វើចរាចរណ៍គឺត្រូវបានសមត្ថកិច្ចជាអ្នករៀបចំទាំងបច្ចេកទេសនិងទាំងការដោះស្លាកលេខខាងក្រោយនៃរថយន្តដោយពាក់ស្លាកលេខតែខាងមុខដើម្បីបន្លំភ្នែកនៅពេលមានការប្រដេញចាប់ពីសំណាក់សមត្ថកចិ្ចបង្រ្កាប។