0

​កំពង់ស្ពឺ​=​ខេត្តកំពង់ស្ពឺ​ជា​ខេត្ត​មួយ​សំបូរ​តំបន់​ដាច់​ស្រ​យ៉ា​ល​ឬ​អតីត​ជា​ខេត្ត​ចុងកាត់មាត់ញក ដែល​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ជាច្រើន​មិនទាន់បាន​អភិវឌ្ឍ​ន៏​នា​៣០​ឆ្នាំមុន ​ខ​ណះ​ដែល​ខេត្ត​នេះ​ពោ​ពេញ​ដោយ​តំបន់​ព្រៃ​ប្រ​ម៉ាណ​ជាង​៦០%​។​ខេត្តកំពង់ស្ពឺ​មាន​ផ្ទៃដី​សរុប ៦.៩៦៩.៧១ គីឡូម៉ែត្រ​ការ៉េ និង​20140724_091441ប្រជាជន សរុប ៧៤៦.៩៨២​នាក់ ចែកចេញជា​ភូមិ​មាន ១៨០៨​ភូមិ ឃុំ​៨២ សង្កាត់ ៥ ស្រុក ក្រុង​៨ ហើយ​ពលរដ្ឋ​ប្រកប​របរ​កសិករ​កសិក​ម្ម ប្រ​ម៉ាណ ជា​៨៥%​។​ ​យើង​ងាក​មក​មើល​ការអភិវឌ្ឍ​ន៏​នា​១០​ឆ្នាំ​ខេត្តកំពង់ស្ពឺ​បានប្រែក្លាយ​មុខមាត់​តាមរយះ​សក្តានុពល​ទាំង​វិ​ស​យ័​ទេសចរ​ណ៏​និង​សេដ្ឋកិច្ច​គួរ​មាន​មោ​ទ​នះ​ភាព​ដែល​ខេត្ត​នេះ​បានប្រែក្លាយ ពី​ភាព​អាប់​ស្រពោន មក​មាន​ភាពស្រស់​បំព្រង​និង​ហេ​ដ្ឋា រចនា​សម្ព​ន្ធ័​នានា​ត្រូវបាន​កសាង ត​ភ្ជាប់​ពី​តំបន់​ដាច់​ស្រ​យ៉ា​ល​មក​ទីប្រជុំជន​។​ ​

ទីតាំង​ទេសចរ​ណ៏​នានា​ជាច្រើន ត្រូវបាន​បើក​ឲ្យ​ភ្ញៀវទេសចរ​ណ៏​ទៅ​ទស្សនា ដែល​អតីត​តំបន់​ទាំងនោះ​ស្ទើរ​ក​ផ្លូវ​ដើរ​មិនបាន​ផង​ហើយ​មកដល់ពេលនេះ​បាន​ក្លាយជា​តំបន់​ទេសចរ​ណ៏​ធម្មជាតិ​យ៉ាង​ប្រណិត​ក្នុងនោះ​រួមមាន​ដូចជា​តំបន់​: ​តំបន់​ទេសចរ​ណ៏​ភ្នំ​ព្រះ​ជា​កន្លែង​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​ពី​ទីជិត ទី​ឆ្ងាយ​មក​គោរពបូជា​បន់ស្រន់​តាម​ជុំនឿ​របស់​ពួកគាត់​ព្រោះ​ទីនោះ​មាន ភាព​អ​ច្ឆ​រិ​យះ ខ្លាំងណាស់​ខាង​ជុំនឿ​។ ទីនោះ​ជា​កន្លែង​បួងសួង​ពូកែ​ស័ក្តិ នៅតាម​ជើងភ្នំ​ព្រះ​មាន​សំណង់​បែប​សាសនា​ផ្សេងៗ​ពីគ្នា​យ៉ាងច្រើន​បាន សង់ព​ន្ឋ័​នៅ​ជុំវិញ​ភ្នំ​ព្រះ ។​ភ្នំ​ព្រះ​មាន​រូងភ្នំ និង ល្អាង​ភ្នំ ជា​ចើ​ន​មាន​លក្ខណ​ធម្មជាតិ​ពិតៗ​ល្អាង​ភ្នំ និង​រូងភ្នំ​ខ្លះ​ត្រូវបាន​គេ​រៀបចំ​ជា​កន្លែង​គោរព​សា​កា​រះ​។ រមណីយដ្ឋាន​វប្ប​ធ៌​ម​ទេសចរ​ភ្នំ​ចាស់​មាន​មាន​ផ្ទៃដី​១០០​ហិកតា​ស្ថិតនៅក្នុង ស្រុក​ឧិ​រាល់ តាមផ្លូវ​ទៅ​ចំការ​អំពៅ​លី​យ៉ុង​ផាត់​មាន ចំ​ម្ងា​យ​ជាង​៥០​គ ម​ពី​ទី​រួម​ខេត្តកំពង់ស្ពឺ​។​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​គេ​ទើបនឹង​រកឃើញ​ថ្មីៗ នេះ​។

នៅ​ទីនោះ​សំបូរ​ទៅដោយ​ល្អាង​ភ្នំ​ធំៗ ជាពិសេស​អ្នក​ទៅ​កំសាន្ត​នៅ​ទីនោះ​នឹង​បាន​ទស្សនា​របាំ និង​ស្គា​ល់ពី​ទំនៀម​ទំលាប់​របស់​ជនជាតិភាគតិច​មួយ​ដែល​នៅ​ទីនោះ គឺ ជនជាតិ​សួយ​។​ ​រមណីយដ្ឋាន​គីរីរម្យ​ធម្មជាតិ តំបន់​នេះ​មាន​លក្ខ​ណះ​ពិសេស​សម្រាប់​ភ្ញៀវ​ទេចរ ដូចជា​ព្រៃ​ដើម​ស្រល់​យ៉ាង​ក្រា​ស់មាន​ម្លប់​ជាទី​មនោ​រម្យ ព្រមទាំង​មាន​ខ្យល់អាកាស​ដ៏​បរិ​សុ​ទ្ឋ​ដែល​ធ្វើ​ឧ្យ​អារ​ម្ម​ណ៏​របស់ ស្រស់ស្រាយ​ក្រៃលែង ឧទ្យាន​ជាតិ​នេះ​ស្ថិតនៅក្នុង ភូមិ​ដំរី​ផុង ឃុំ​គីរីរម្យ ស្រុក​ភ្នំស្រួច​មាន​ចម្ងាយ​១១៧​គ ម​ពី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៤ លើ​កំពូលភ្នំ កំពស់​៧០០​ម​។​ ​រមណីយដ្ឋាន​ចំបក់​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ស្អាត​មួយ ដែលមាន​ទឹកធ្លាក់​ពី​កំពូលភ្នំ ជា​៤​ដំណាក់​ផ្សេងៗ​គ្នា ។​

ជារ​ម្មណី​យ​ដ្ឋា​ន​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ហើយ​កំពង់​ពេញនិយម ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​បរទេស ទីនោះ​មាន​ទឹកធ្លាក់​ដ៏​ស្រស់ត្រកាល មាន​មាន​ដងអូរ​ដ៏​វែង​អន្លាយ ទឹក​ហូរ​បត់បែន​កាត់​ផ្ទាំង​ថ្ម ដោយមាន​ម្លប់ឈើ​ពិសេស​ប្លប់​ឬ​ស្សី​នៅ​អម​សងខាង​ផ្លូវ​ធ្វើដំណើរ​គួរ ឧ្យ​ត្រជាក់ចិត្ត ចាប់​អារ​ម្ម​ណ៏​ក្រៃលែង​។ រមណីយដ្ឋាន​ចំបក់​មាន​ចម្ងាយ​ជាង​១​គ ម ខាងជើង​គីរីរម្យ ស្ថិតនៅក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំ​ស្រូ​ច ខេត្តកំពង់ស្ពឺ​។​ ​រមណីយដ្ឋាន​អំពែ​ភ្នំ​វ​ជា​រមណីយដ្ឋាន​ប្ប​ធ៌​ម និង ធម្មជាតិ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តាំង​ទ​នេ្ល និង​ភូមិ​អំពែ​ភ្នំ សង្កាត់​សុ​ព​ណ៏​ទេព និង សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន មាន​ចំងាយ​៤៨​គម ពី​ភ្នំពេញ ។

នៅ​ជើងភ្នំ​អំពែ​ភ្នំ​មាន​ស្ពាន​យោល​មួយ​ឆ្លងកាត់​ពី​ត្រើយម្ខាង​ទៅ ត្រើយម្ខាង​ទៀត​ដើម្បី​ត​ភ្ជាប់​ពី ភូមិ​តាំង​ទន្លេ របស់​ឃុំ​សុ​ព៏​ទេព​ទៅ​ភូមិ​អំពែ​ភ្នំ ឃុំ​អំពែ​ភ្នំ​។ ​នៅ​ត្រើយ​ខាងត្បូង​ស្ទឹង យើង​នៅ​សង្កេតឃើញ​មាន​វត្ត​ចាស់​បុរាណ​មួយ​នៅលើ​កូនភ្នំ ដែល​ជាទី​សក្កា​រះ​របស់​ប្រជាពលរដ្ឋ ទៅធ្វើ​បុណ្យទាន​តាម​ប្រពៃណីជាតិ​។ ​ដោយឡែក​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ​ក៏​ជា​ខេត្ត​ដែលមាន​ចំណាត់ថ្នាក់​ខាង​ដំណាំ​ស្រូវ ដែល​កសិករ​មួយចំនួន បាន​ដាំ​ស្រូវ​ផ្កាម្លិះ​ដែល​ស្រូវ​ប្រភេទ លេខ​១​និង​ជា​ស្រូវ​មាន​តំលៃ​ខ្ពស់​លើ​ទីផ្សា​។​ខេត្តកំពង់ស្ពឺ​មាន​ផ្ទៃដី​បង្កបង្កើនផល សរុប ១១០.០០០ ហិតា ឆ្នាំ​កន្លងទៅ​ខេត្តកំពង់ស្ពឺ​បាន​នៅសល់​អង្ករ​ចំនួន ៣៣.០០០ តោន ។ រោង​ម៉ាស៊ីនកិនស្រូវ​ដែល​បាន​ចុះបញ្ជី​ការ មាន​៤៨​កន្លែង​ក្នុងនោះ​មាន​១៧​កន្លែង​ជា​រោង​ម៉ាស៊ីន​ខ្នាត​ធំ​។​

​ស្ក​ត្នោត​ក៏​ជា​សក្តានុពល​របស់​ខេត្តកំពង់ស្ពឺ​ដែល​បរិមាណ​ផលិត ១២.៤៤៥ តោន​/​ឆ្នាំ ត្នោត​ត្រូវបាន​គេ​ដឹងថា ក្នុង​ដើម​អាច​ផលិត​បាន​ស្ក ពី​៣០-៤០ គ​ក្រ​/​ឆ្នាំ​។​តាម​កំណត់ត្រា​របស់​មន្ទីរ​ពា​និ​ជ្ជ​កម្ម​ខេត្ត​បាន​ឲ្យ​ដឹងថា​ដើមត្នោត​សរុប​ទូទាំង​ខេត្ត​មាន ចំនួន ប្រហែល ៥៥៨.៧៨៩ ដើម​ក្នុងនោះ​ដើមត្នោត​ដែល​បាន ផល មាន​ចំនួន​ប្រហែល ៣១១.១៣២ ដើម ។​ ​នៅមាន​ទីផ្សា​កសិដ្ឋាន​ច​ញ្ចឹ​ម​ជ្រូក ប្រ​ម៉ាណ​ជា​៥៦​កន្លែង ដែល​បានផ្តល់​ផល ប្រ​យោ​ជ​ន៏​ដល់​កសិករ ដែលមាន​បរិមាណ សរុប​ប្រហែល ១១០.៤៧៩ ក្បាល​/​ឆ្នាំ ។​សត្វ​ជ្រូក​ដែល​កសិករ​និង​កសិដ្ឋាន​កំពង់​ច​ញ្ចឹ​ម​ជាប្រចាំ​រាល់ថ្ងៃ​ក្នុង ខេត្ត​មាន​ប្រ​ម៉ាណ​៣២.៧១៩ ក្បាល តាម​ស្ថិតិ​នា​ឆ្នាំ​កន្លងទៅ​។​ ​ក្រៅពី​សម​ទ្ធិ​ផល​ខាងលើ​ខេត្តកំពង់ស្ពឺ​នៅមាន ឡ​ផលិត​ឥដ្ឋ​និង​ក្បឿង តម្បាញ ក្រ​ម៉ា​ជា​លក្ខ​ណះ​គ្រួសារ កា​ដ្ឋា​ន​វាយ​ថ្ម​ក្រុមហ៊ុន​និង​គ្រួសារ កសិដ្ឋាន​ច​ញ្ចឹ​ម មាន់​ទា ហើយ​ថ្មី​នេះ​នៅមាន​រោងចក្រ​ផលិត​ស្កអំពៅ​សម្រាប់​នាំ​ចេញទៅ​ទីផ្សា អ៉ឺ​រ៉ុ​ប បូករួម​ទាំង​វិ​ស​យ័​កាត់ដេរ​ផងដែរ ។​

ដោយសារតែ​មានការ​អភិវឌ្ឍ​ន៏​បែបនេះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ​បាន​ប្រែ មុខមាត់ យ៉ាង​ត្រចះត្រចង់​ក្លាយ​ពី​ទីជនបទ​ដាច់​ស្រ​យ៉ា​ល​ទៅជា​ទីប្រជុំជន ក្លាយ​ដី​គ្មាន តំលៃ​ទៅ​មាន​តំលៃ មាន​ប្រឡាយទឹក​ខ្វាត់ខ្វែង ធានា​ដល់​ការ​ស្រោច ស្រប់​ដំណាំ​ស្រូវ​ដល់​កសិករ​។​ ​សម​ទ្ធិ​ផល​នានា​ដូច​បាន​លើក​មកនេះ​វា​មិនមែនជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​រាជរដ្ឋាភិបាល ឬ អាជ្ញាធរ ថ្នាក់​ណា​ទេ​តែ​វា​ជា​សម​ទ្ធិ​ផល​រួម​ដែល​បានមកពី​ការរួម ចំណែក​ពី​សំណាក់​បងប្អូន​ប្រជា​ពល​ទូទៅ ក្រោម​បន្ទាត់នយោបាយ​ដ៏​ប៉ឹ​ន​ប្រសព្វ ប្រកបដោយ​ភាពឈ្លៀសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ដែល​បាន​ដឹកនាំ​ប្រទេស​នាំទៅរក​ភាព​ជោគ​ជ​យ័​ទាំង​លើ​ឆាក​ជាតិ​និង អន្តរជាតិ ៕