បញ្ជា​ការដ្ឋាន​អង្គរក្ស​ បណ្ដេញ​ឈ្មោះ​ ថន​វរៈ​ ចេញ​ពី​អង្គភាព​ និង​ ស្នើ​អោយ​ អភិបាល​ខេត្ត​ព្រះសីហនុ​ចាត់ការ​តាមផ្លូវច្បាប់

0

ខេត្ត​ព្រះសីហនុ.បញ្ជា​ការដ្ឋាន​អង្គរក្ស​ បណ្ដេញ​ឈ្មោះ​ ថន​វរៈ​ ចេញ​ពី​អង្គភាព​ និង​ ស្នើ​អោយ​ អភិបាល​ខេត្ត​ព្រះសីហនុ​ចាត់ការ​តាមផ្លូវច្បាប់​បេីឈ្មោះនេះ​បន្តយកឈ្មោះ​អង្គភាព​ទៅប្រេី​ខុសច្បាប់​

ប្រភព​ច្បាស់​ការ​ពី​ខេត្ត​ ព្រះសីហនុ​បានអោយដឹងថា​ បញ្ជា​ការដ្ឋាន​អង្គរក្ស​ បានចេញលិខិតមួយ​ផ្ញេី​ជូនទៅ​ អភិបាល​ខេត្ត​ ព្រះសីហនុ​ អំពី​ការបណ្ដេញ​ឈ្មោះ​ ថន​ វរៈ​​ចេញ​ពី​បញ្ជី​គ្រប់គ្រង​ នៃ​ កងយោធពលខេមរភូមិន្ទ​ ដោយសារតែឈ្មោះនេះ​បាន​ធ្វើ​អ្វី​តាមអំពេីចិត្ត​ មិនគោរព​តាមការចាត់តាំងរបស់​អង្គភាព​ល្មេីស​នឹងវិន័យកងទ័ពជាច្រេីនលេីកច្រេីនសារ​អប់រំ​មិនស្ដាប់​ ហេីយថ្មីៗនេះ​បាន​ឆបោក​ប្រាក់​ ប្រជាជន​ក្នុង​ការទិញដីនៅ​ខេត្ត​ ព្រះសីហនុ​ ដែល​ធ្វើ​អោយ​អង្គភាព​មានការលំបាក​ដោះស្រាយ​មិនចេះចប់​ ។

នៅក្នុង​លិខិត​បានស្នេីសុំអោយ​អភិបាល​ខេត្ត​ព្រះសីហនុ​ ចាត់ការ​លេីឈ្មោះ​ ថន​ វរៈ​ តាមច្បាប់​ បេីឈ្មោះនេះ​បន្តយកឈ្មោះ​ អង្គភាព​អង្គរក្ស​ ទៅ​ប្រើប្រាស់​ខុស​ច្បាប់​ ។

ប្រភព​ដដែល​បាន​បន្ថែម​ថា​ ឈ្មោះ​ ថន​ វរៈ​ នេះ​ តែងតែ​យកឈ្មោះ​ ឯកឧត្ដម​ លោកជំទាវ​ ជាមន្ត្រី​ គ្រាក់ៗ​មានឥទ្ធិពល​នៅ​ជុំវិញ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ទៅ​គំរាម​កំហែង​គេទៀតផង​ ។

ជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹង​ទៅ​ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ ព្រះសីហនុ​ ហេីយ​ តែឈ្មោះ​ ថន​ វរៈ​ នេះ​មិនកោត​ញញេីតបន្តិចឡេីយដោយគេដេីរអួតអាងថា​ គេ​ជាកូនធម៌​ ឯកឧត្ដម​នេះ​ កូន​ធម៌​ ឯកឧត្ដម​នោះ​ កូន​ធម៌​លោកជំទាវ​នេះ​ កូនធម៌​លោក​ជំទាវ​នោះ​ជាដេីម​ ។

កន្លង​មកឈ្មោះ​ ថន​ វរៈ​ នេះ​ ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ម្ដងរួចមកហេីយ​ពាក់ព័ន្ធ​នឹងបទល្មេីស​ឈូសឆាយ​ទន្ទ្រាន​យកដី​រដ្ឋ​ខុសច្បាប់​នៅ​ឧទ្យានជាតិ​រាម​ ។