រថយន្តនិងម៉ូតូបានពន្លះគ្នាពេញទំហឹងបណ្តាលអោយអ្នកបេីកម៉ូតូស្លាប់និងកន្លែងកេីតហេតុតាមបណ្តោយផ្លូវជាតិលេខ64

ព្រះវិហារ:នៅថ្ងៃទី 8 ខែកញ្ញាឆ្នាំ 2020 វេលាម៉ោង 15 និង 20 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក នៅចំណុចអូរស្រឡៅប្រហោងស្ថិតក្នុងភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារបង្ករដោយរថយន្តនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នា ។
+ ម៉ូតូម៉ាក honda dream ស៊េរីឆ្នាំ 2019 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង : 1N.9620 លេខម៉ាស៊ីន.6310217(ម៉ូតូរងការខូចខាតទាំងស្រុងផ្នែកខាងមុខ
+ បើកបរដោយឈ្មោះ ហ៊ុន សៀងហៃ ភេទប្រុស អាយុ 18 ឆ្នាំ មុខរបរកសិករ(មានពាក់មួកសុវត្តិភាព) រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ រងរបួស បាក់ភ្លៅខាងឆ្វេង បាក់ធ្មេញលើរយះចង្កា បបូរមាត់លើ បុកធ្ងន់ត្រង់ដើមទ្រូង ឈឺទ្រូងនិងពោះ បានដាច់ខ្យល់ស្លាប់នៅពេលបញ្ជូនមកដល់មណ្ឌលសុខភាពស្រយង់កោះកេរ ។
+ អ្នករួមដំណើរឈ្មោះ អ៊ុន ប្រេវ ភេទប្រុស អាយុ 20 ឆ្នាំ មុខរបរកសិករ រស់នៅភូមិគូលែនត្បូង រងរបួសបាក់ភ្លៅខាងឆ្វេង (មានពាក់មួកសុវត្តិភាព)។
+ អ្នកបើកបររថយន្តឈ្មោះ មាស សាម៉ុន ភេទប្រុស អាយុ 25 ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិស្លែងពណ៌ ឃុំត្រពាំងតៅ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ពុំមានរងរបួស
– អ្នករួមដំណើរទីមួយឈ្មោះ សូវ វ៉ាន់ឌី ភេទប្រុស ពុំមានរងរបួស
– អ្នករួមដំណើរទី 2 ឈ្មោះ ប័ណ្ណ ចន្ថាភេទប្រុស ពុំមានរងរបួស
+ រថយន្តម៉ាកToyo HIACEសេរីឆ្នាំ1991 ពាក់ផ្លាកលេខ ភ្នំ ពេញ 2G 0047 (រងការខូចខាតផ្ទៃខាងមុខ)។
– វត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រយង់
ដោយសែមឡុំ