ប្រធានសមាគម ចិន ខ្មែរ ប្រតិកម្មទៅលើលោក លឹម ទាឡេង ដែលកាយបំផ្លាញផ្លូវពលរដ្ឋ លើកទី ២

0

ខេត្ត បាត់ដំបង ៖ លោក ភួ ប៉ូយ  ប្រធានសមាគម ចិន ខ្មែរ  ប្រចាំខេត្តបាត់ដំបង  រួមជាមួយនឹងអាជ្ញាធរខេត្ត ក្រុង បានសំដែងនូវការមិនពេញចិត្តចំពោះ  លោក លឹម ទាឡេង  ដែលមាននាទីជា ប្រធានក្រុមប្រឹក្សាភិបាល  នៃសមាគម ចិន ខ្មែរ  ដែលបានធ្វើសកម្មភាព  ទៅកាយដីបំផ្លាញផ្លូវជាលើកទី ២  ដែលផ្លូវនេះត្រូវបានប្រជាពលរដ្ឋធ្វើដំណើររាល់ថ្ងៃ  ហើយក៏ធ្លាប់មានបញ្ហាចំរ៉ូងចំរ៉ាស់ម្តងរួចមកហើយ  កាលពីពេលថ្មីៗនេះ  ដែលបានឈានដល់ការប្តឹងចូលប្រព័ន្ធតុលាការផងដែរ ។

គួរបញ្ជាក់ដែរថា  កន្លងមកសមាគមចិន  ប្រចាំខេត្តបាត់ដំបង  ដែលគ្រប់គ្រងដោយលោក ភួ ប៉ូយ   បានបើកការដ្ឋានសាងសង់សាលារៀនមចិន ខ្មែរ  មួយកន្លែងនៅខាងក្រោយផ្សារ ភួ ពុយ  ក្នុងសង្កាត់ចំការសំរោង  ក្រុងបាត់ដំបង  ដោយបច្ចុប្បន្នកំពុងដំណើរការសាងសង់របងព័ទ្ធ  ហើយក៏កំពុងបុកគ្រឹះផ្ទៃក្នុងសាលា  ដើម្បីកសាងអគារផងដែរ  ដែលអ្នកគ្រប់គ្រងការសាងសង់នេះ  គឺត្រូវបានទៅលើលោក លឹម ទាឡេង  ប្រធានក្រុមប្រឹក្សាភិបាល  នៃសមាគម ចិន ខ្មែរ ជាអ្នកចាត់ចែង  និង មើលការខុសត្រូវ  ។

នៅក្នុងដំណាក់កាលនៃការសាងសង់នេះ  ស្រាប់តែ នៅរសៀលថ្ងៃទី២៦  ខែសីហា  ឆ្នាំ២០២០  បន្ទាប់ពីសាងសង់របងលើផ្លូវអស់ពាក់កណ្តាលហើយនោះ លោក លឹម ទាឡេង  បានប្រើប្រាស់គ្រឿងចក្រចុះកាយបំផ្លាញផ្លូវដែលនៅសល់មួយចំហៀង ដែលបច្ចុប្បន្នប្រជាពលរដ្ឋកំពុងធ្វើដំណើររាល់ថ្ងៃ  អោយទៅជាប្រលាយ ទើបធ្វើអោយមានការក្តៅក្រហាយ ហើយក៏មានប្រជាពលរដ្ឋប្រមាណ ជាង ១០ គ្រួសារ  ចុះមករារាំងប្រឆាំងនឹងការកាយផ្លូវនេះ ។

ស្របពេលជាមួយគ្នានោះដែរ លោក ផេង សិទ្ធី  អភិបាលក្រុងបាត់ដំបង បានដឹកនាំក្រុមការងារចុះបញ្ចប់បញ្ហាកាយប្រឡាយបាត់បង់ផ្លូវដើរ (ដីរដ្ឋ) រវាងលោក លឹម ទាឡេង ប្រធានក្រុមប្រឹក្សា នៃសមាគម  ចិន ខ្មែរ (សាលារៀនភាសាចិន) ប្រចាំខេត្តបាត់ដំបង និងប្រជាពលរដ្ឋជាង១០គ្រួសារ នោះ ដោយលោកអភិបាលក្រុង  បានបញ្ជាអោយភាគីសាលាចិន  ចាក់ដីបំពេញ  ធ្វើជាផ្លូវអោយបានដូចដើមឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរ ។ ប៉ុន្តែនៅពេលនោះ  គឺខាងប្រជាពលរដ្ឋបាននាំគ្នារៃអង្គាស  ដើម្បីទិញថ្មមកចាក់ធ្វើផ្លូវឡើងវិញ  ដោយសារតែពួកគាត់មិនចង់បន្តបញ្ហា ។

នៅក្នុងមហិច្ឆិតាដ៏មហិមានេះ  នៅល្ងាចថ្ងៃទី ៨  ខែ កញ្ញា  ឆ្នាំ ២០២០ នេះ  លោក លឹម ទាឡេង  បានប្រើប្រាស់
គ្រឿងចក្រ  លបកាយដីផ្លូវរបស់ប្រជាពលរដ្ឋជាលើកទី ២  ក្រោមលេសថា  កាយដាក់កញ្រ្ចែងចាក់គ្រឹះសសររបង  ប៉ុន្តែ
វាបានបង្កអោយមានការប៉ះពាល់ដល់ផ្លូវដែលប្រជាពលរដ្ឋខំស្ថាបនា  ទើបធ្វើអោយមានការភ្ញាក់ផ្អើលជាលើកទី ២ ។

ជុះវិញបញ្ហានេះ  លោក អភិបាលក្រុង ផេង សិទ្ធី  បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង ថា  លោកទើបនឹងបានទទួលព័ត៌មាននៅព្រ លប់នេះដែរ  ដូច្នេះនៅព្រឹកថ្ងៃទី ៩ នេះ  លោកនឹងចាត់កម្លាំងជំនាញអោយចុះទៅពិនិត្យមើល
ម្តងទៀត ។ ដោយឡែកលោក ភួ ប៉ូយ  ប្រធានសមាគម ចិន ខ្មែរ  ប្រចាំខេត្តបាត់ដំបង  បានមានប្រសាសន៍ថា
រឿងនេះលោកមិនទាន់បានដឹងនៅឡើយទេ  ឯការធ្វើសកម្មភាពរបស់លោក លឹម ទេឡេង  ក៏មិនមែនខាង
សមាគមបញ្ជានោះដែរ  គឺលោកធ្វើដោយចិត្តឯង ។

លោកប្រធានសមាគម  បានសង្កត់ធ្ងន់ថា  កន្លងមកលោក អភិបាលខេត្ត ងួន រតនៈ  ធ្លាប់បានប្រកាសថា
បើទោះបីជាកន្លងមក  ទីតាំងខាងលើវាមានសក្ខណៈជាប្រលាយក៏ដោយ  ក៏បច្ចុប្បន្នត្រូវតែធ្វើផ្លូវឡើងវិញ
ព្រោះនៅក្នុងតំបន់ខាងលើនាពេលបច្ចុប្បន្ន  វាមានភូមិគ្រឹះ  វីឡា  និងផ្ទះល្វែងព្រោងព្រាតទៅហើយ
ហើយម៉្យាងទៀតពាក្យថា សមាគម  ត្រូវអោយមានចិត្តទូលាយ  មិនត្រូវធ្វើដូចលោក លឹម ទាឡេង ដែល
បានសាងសង់របងពុសផ្លូវជាពីរបែបនេះនោះទេ  វាហាក់បីដូចជាចង្អៀតចង្អល់ខ្លាំងពេក  ដូច្នេះតើសកម្មភាព
របស់លោក លឹម ទាឡេង  ធ្វើមួយលើក ជាពីរលើក  ក្នុងគោលបំណងអ្វី ? ម៉្យាងទៀតលោកក៏ធ្លាប់ប្រាប់
ទៅលោក លឹម ទាឡេង ដែរថា  អោយទៅសុំទោសគេទៅ  ពាក់ព័នធនឹងករណី បរិហាកេរ្តិ៍  និង ជេរប្រមាថ
លើទីសាធារណៈ  កាលពីថ្ងៃមុន  ប៉ុន្តែលោក លឹម ទាឡេង  បានបដិសេធ ៕ សោ និយមរ័ត្ន