ខេត្តសៀមរាប ប្រជាពលរដ្ធក៍ដូចជាមន្ត្រីរាជការទូទៅនៅក្នុងក្រុងសៀមរាបបានសំដែងការមិនសប្បាយចិត្តនឹងបាននាំគ្នាធ្វើការរិះគន់ យ៉ាងខ្លាំងទៅលើអង្គភាពអគ្គិសនីខេត្តសៀមរាប(EDC)ខណះពេលដែលចរន្តអគ្គីសនី(ភ្លើង)ទូទៅនៅក្នុងក្រុងសៀមរាបនេះមានការរអាក់រអួល ផ្នែកឋាមពលក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះ(ភ្លឺដាច់ៗ)បណ្ដាលឱ្យ ឧបករណ៍សំភារះប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់ដែលជាសំភារះដែលដើរដោយឋាមពលអគ្គិសនីនោះត្រូវបាន ឆេះខូចខាត អស់ជាច្រើន គ្រឿងដោយសារតែ បញ្ហាចរន្តឋាមពល(ម្ដងភ្លឺម្ដងដាច់ក្នុងពេលតែមួយភ្លាមៗ)ភ្លើងនេះនេះតែម្ដង!!នេះបើយោងតាមការឱ្យដឹងពីបងប្អូនប្រជា ពលរដ្ធក៍ដូចជាមន្ត្រីរាជការស្ទើរតែទូទៅនៅក្រុងទេសចរណ៍មួយនេះដែលពួកគាត់បានបង្ហើបឱ្យដឹងក្នុងលក្ខ័ណសុំមិនឱ្យបញ្ចេញអត្តសញ្ញាណ។
បើយោងតាមការឱ្យដឹងពីក្រុមនិស្សិតដែលពួកគេកំពុងតែសិក្សានៅមហាវិទ្យាល័យឯកជនមួយនៅក្រុងសៀមរាបពួកគេបានឱ្យអ្នកយកព័តមានយើងដឹងនៅរសៀលនេះថា:អីឡូវនេះពួកគេមានផលលំបាកយ៉ាងខ្លាំងបើនិយាយអំពី«បញ្ហាឋាមពលអគ្គិសនី(ភ្លើង)»មួយនេះពីព្រោះថាឧបករណ៍សិក្សាប្រចាំថ្ងៃរបស់ពួកគាត់មួយភាគធំគឺដើរដោយឋាមពលអគ្គិសនីចុះបើរាល់ថ្ងៃនេះភ្លើងភ្លឺដាច់ៗបែបនេះតើឱ្យពួកគេធ្វើបែបណាទៅ?ពេលខ្លះកំពុងតែរៀនសុខៗដាច់ភ្លើងបាត់ហើយក្នុងបន្ទប់រៀនដូចដឹងស្រាប់ហើយតែដាច់ភ្លើងហើយអ្វីៗក៍ចប់សំរាក!(បន្ទប់បំពាក់សុទ្ធតែម៉ាស៊ីនត្រជាក់ ឧបករណ៍សិក្សាក៍ប្រើឋាមពលអគ្គិសនីទាំង អស់)ចុះពេលដាច់ភ្លើងម្ដងៗ២ឬ៣ម៉ោងពួកគេក៍ត្រូវសំរាកដែរ!!នេះវាជាផលប៉ះពាល់ដល់ការសិក្សារបស់ពួកគេផងដែរ!។
បើតាមការឱ្យដឹងពីមន្ត្រីអង្គការសង្គមស៊ីវិលគ្រិះស្ថាននានាមួយចំនួនផ្សេងទៀតពួកគាត់ក៍បានរៀបរាប់ប្រហាក់ប្រហែលដូចគ្នាទៅនឹងក្រុមនិស្សិតខាងលើនេះដែរពីព្រោះថា រាល់ឧករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់គឺអាចដំនើរការទៅបានខណះពេលដែលមានឋាមពលអគ្គិសនីសំរាប់ផ្គត់ផ្គង់ចុះបើពេលអត់ឋាមពលបែបនេះតើឱ្យពួកគាត់គិតបែបណាទៅវិញ!? ក្រុមមន្ត្រីដ៍ដែលបានបន្តថាមួយរយះពេលមួយខែចុងក្រោយនេះ«រាល់បណ្ដាឯកសារមួយចំនួនត្រូវបានខកខានយឺតយូ ក្នុងការបញ្ជូនដោយសារតែគ្មានឋាមពលអគ្គិសនីហេតុនេះពេលខ្លះពួកគាត់ត្រូវបង្ខំចិត្តទៅកន្លែងណែតឯកជនមួយចំនួនដែលមានភ្លើងដើម្បីបញ្ជូនឯកសារសំខាន់ៗ»។
ករណីនេះដែរបើយោងតាមការឱ្យដឹងពីប្រជាពលរដ្ធក៍ដូចជាក្រុមអាជីវករ(ម្ចាស់សណ្ធាគារឬផ្ទះសំណាក់នៅក្នុងក្រុងសៀមរាប)ក៍បាននាំគ្នាធ្វើការរអ៊ូរទាំប្រាប់ឱ្យអ្នកយកព័តមានយើងបានដឹងនៅរសៀលថ្ងៃនេះ(២៦ ០៧ ២០១៤)ថា បញ្ហា«រឿងភ្លើងនេះវិញ»គាត់យាយមិនចេញទេ!!បើភ្លឺដាច់ៗបែប បែបនេះ គឺម៉ាស៊ីនត្រជាក់ដែលបំពាក់នៅតាមសណ្ធាគារមួយចំនួនរបស់ពួកគាត់បានឆេះខូចខ្ទេចខ្ទីអស់ហើយក្នុងមួយខែចុងក្រោយនេះ ពួកគាត់បាន សំដែងការមិនសប្បាយចិត្តយ៉ាងខ្លាំងដោយមានយប់ខ្លះ«គាត់ត្រូវបានផ្ទេរភ្ញៀវដែលសំរាកនៅក្នុងសណ្ធាគាររបស់គាត់ទាំងយប់ក៍មានដែរដោយសារតែសណ្ធាគារគាត់ត្រូវបានដាច់ភ្លើងហើយត្រូវរកសណ្ធាគារណាដែលមានភ្លើងដើម្បីឱ្យភ្ញៀវបានសំរាកទៀតផង!»ពួកក្រុមអាជីវករបន្តទៀតថា តើបញ្ហាបែបនេះ តើខាងណា ជាអ្នក ចេញមុខមកទទួលខុសត្រូវ?!នេះពួកគាត់មិនទាន់និយាយពី«ការខូចខាតសំភារះដែលបំពាក់នៅសណ្ធាគារគាត់ផង?»។
ក្រុមប្រជាពលរដ្ធក៍ដូចជាអាជីវករទូទៅបាននាំគ្នារិះគាន់ថាបើនិយាយពី«បញ្ហាកុងទ័រភ្លើងតាមផ្ទះពួកគាត់វិញ គឺឃើញថា ហាក់មានការ កើនឡើងគីឡូវ៉ាត់ ខុសប្រក្រតី »បើទោះបីជាឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះរបស់ពួកគាត់នៅចំនួនដ៍ដែលក៍ដោយតើនេះដោយសារតែមូលហេតុអ្វីទៅ?ឬមួយមកពីការដែល «ចរន្តភ្លើងម្ដងមានម្ដងអត់ភ្លាមៗបែបនេះវាបានបុកមកខ្លាំងភ្លាមៗជាហេតុនាំឱ្យ គីឡូគាត់ វិលលឿនទេដឹង?»។ ប្រជាពលរដ្ធទូទៅបន្តថា មិនគួណាខាង EDC ខេត្តសៀមរាបបណ្ដែតបណ្ដោយ បញ្ហាបែបនេះ កើតមានឡើងនៅក្នុងក្រុងសៀមរាបដែលជាទីក្រុងមួយ ដែលពោពេញទៅដោយកំនើនទេសចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរបែបនេះនោះទេ!ពួកគាត់បន្តឱ្យដឹងទៀតថា កន្លងមក បញ្ហាភ្លើងនៅក្រុងសៀម រាបនេះគឺពុំដែល«ជួបប្រទះបញ្ហាបែបនេះនោះទេ!»ធ្លាប់ជួបដែរក្នុងអំឡុងពេលដែលមានករណីគ្រោះថ្នាក់ចររាចណ៍រថយន្តបុកបង្គោលតបណ្ដាញពីខេត្ត បន្ទាយមានជ័យ ម្ដងកាលពីប៉ុនម៉ាណឆ្នាំមុនតែ កាលនោះ គឺ EDC ខេត្តសៀមរាបបានធ្វើការតភ្ជាប់វិញយ៉ាងសស្រាក់ស្រាំទាំងយប់ទាំងថ្ងៃ!។
ពួកគាត់ក៍មិនដឹងថា មានមូលហេតុអ្វីបានជា «មួយរយះចុងក្រោយនេះបញ្ហាឋាមពលអគ្គិសនីត្រូវបានក្លាយទៅជាបញ្ហាប្រឈមយ៉ាងខ្លាំងសំរាប់ប្រជាជន ដែលកំពុងតែរស់នៅក្នុងក្រុងទេសចរណ៍មួយនេះទៅវិញបែបនេះ?»។ ចំពោះករណីការលើកឡើងពី«បញ្ហាអគ្គិសនីមួយនេះដែរ»អ្នកយកព័តមានយើងព្យាយាមសុំការពន្យល់ពីក្រុមមន្ត្រី«ជំនាញអង្គភាពអគ្គិសនីខេត្តសៀមរាបEDC»បានោះទេនៅរសៀលម៉ោង៣នឹង៤០នាទីរសៀលថ្ងៃទី៧ខែកក្ដដាឆ្នាំ២០១៤នេះតាមរយះប្រព័ន្ធទូរស័ព្ទ សំរាប់ទំនាក់ទំនងព័តមាន២៤ម៉ោងដែល មានលេខ ០៦៣ ៧៦ ១៥ ២១ នេះ!។រីឯលោក គង់ វុទ្ធី ដែលជាប្រធាន អង្គភាពស្វ័យយ័ត អគ្គិសនី(EDC)ខេត្តសៀមរាបដែលទើបផ្ទេតែមកកាន់តំនែង ជំនួសលោកប្រធានចាស់បានជិត មួយឆ្នាំ នេះ បាន នោះទេ ដោយសារ តែ ប្រពន្ធទូរស័ព្ទ របស់លោកនៅក្រៅសេវ៉ានៅរសៀលថ្ងៃនេះ!៕ ដោយ ល័យ វាសនា រាយការណ៍ពីខេត្តសៀមរាប