ប្រជាពលរដ្ឋ ស្នើរឲ្យគណៈកម្មការគ្រប់គ្រងប្រឡាយ អូររបស់ រដ្ឋបាលខេត្ត  អនុវត្តន៏ស្តាប្រឡាយ អូរ តាមប្លង់ប្រព័ន្ធដែលកំណត់ដោយមន្រ្តីជំនាញ

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋខេត្តព្រះសីហនុបានលើកឡើងថា បញ្ហារប្រព័ន្ធប្រឡាយអូរ នៅតែជាក្តីកង្វល់ដ៏ ធំមួយសំរាប់ជីវិតរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃ  គឺពួកគាត់ហាក់រស់នៅជាមួយទឹកសំអុយ យ៉ាងដូច្នេះ ដែរ។ ដោយប្រជាពលរដ្ឋ រស់នៅតំបន់ទូលខ្សាច់ទាំងមួល គ្មាននណាម្នាក់គេច ផុត ពីភាពលិចលុង នោះឡើយ នៅពេលមាន ភ្លៀងធ្លាក់ម្តងៗ ។ ហើយដែលគួរ ឲ្យកត់សម្គាល់បន្ថែមទៀត នោះគឺ  ផ្ទះរបស់ប្រជាពលរដ្ឋ ក្រៅ ពីទឹក ជនលិចបង្ករឲ្យ របស់របរនៅក្នុងផ្ទះ រងការខូចខាត ក៏មានកាកសំណល់ជាច្រើន ខ្លិនស្អុយ ឆ្អេះឆ្អាប គួរឲ្យខ្ពើមរអើម អណ្តែកចេញពីក្នុងអូរ ប្រឡាយ ចូលក្នុងផ្ទះផងដែរ។

    .បងស្រីឈ្មោះ ម៉ា រី ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ ជាច្រើន រស់នៅតំបន់ខាងលើ បាន លើកឡើងថា បញ្ហារទឹកជន់លិច ផ្លូវ  លិច ចូលផ្ទះសម្បែង បែបនេះ វាស្ទើរតែក្លាយជាប្រពៃណី ទៅហើយ សម្រាប់តំបន់នេះ គឺឲ្យតែមានភ្លៀងធ្លាក់ គឺត្រូវ តែជនលិច ជាប្រចាំ បង្ករការលំបាកគ្រប់បែបយ៉ាង  ហើយ ផ្លូវ ថ្នល់ មួយចំនួនធំ ក៏រងការខូច ខាត ផងដែរ ។

    .ជាមួយគ្នា បងស្រី ម៉ា រី ក៏វបានបញ្ជាក់ផងដែរ ថា មួលហេតុទឹកជនលិច នេះ គឺបណ្តាលមកពីប្រព័ន្ធ ប្រឡាយអូរ ក្នុងតំបន់នេះមួយចំនួនធំ ត្រូវបាន គេសាងសង់ សំណង តូចធំ រំលោភបំពានលើដីអូរ   ដោយ អូរ ខ្លះ ដើមឡើង មានទំហ៊ំទទឹងពីរ ១៥ម៉ែត្រ ទៅ ២០ ម៉ែត្រ បច្ចុប្បន្ន ត្រូវបានរូញតូច នៅសល់ កន្លែងខ្លះ មិន ដល់២ម៉ែត្រផងទេ ជាហេតុ ធ្វើឲ្យចរន្តទឹកកកស្ទះ ហូរមិនទាន់ ក៏បង្ករឲ្យការជនលិច តែម្តង។ ជាក់ស្តែង ជា សំណង់របងថ្មរបស់ ឈ្មោះ សុជាតិ ដែលកំពង់ធ្វើកាសាង យ៉ាងរឹងមាំ នៅចំកណ្តាលអូរ នោះត្រូវបាន អះអាងថា មានច្បាប់អនុញាត្តិ ត្រឹម ត្រូវ ពីរដ្ឋបាល ខេត្ត ហើយដីដែល កំពង់សាងសង់របងនោះក៏ជាដី ស្ថិតក្នុង ប្លង់កម្មសិទ្ធិ (មិនមែនដីអូរទេ)

.ជាការសូម ណូមពរ របស់ប្រជាពលរដ្ឋ រស់នៅតំបន់ ទូលខ្សាច់ ស្ថិតក្នុង សង្កាត់លេខ ៤ ក្រុងព្រះ សីហនុ ដោយ ស្នើរ សុំទៅដល់ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ មេត្តាដាក់បទបញ្ជារ ឲ្យ មន្រ្តីជំនាញពាក់ ព័ន្ធ គ្រប់គ្រងប្រឡាយអូរ ឲ្យចុះមកពិនិត្យជាក់ស្តែង ប្រព័ន្ធប្រឡាយអូរ ទាំងអស់ ហើយអនុវត្តុន៏ធ្វើការ ស្តារ ប្រព័ន្ធប្រឡាយទាំងនោះ តាម ប្លង់ប្រព័ន្ធដែលមានស្រាប់  នោះបញ្ហារទឹកជនលិច និងអាច ដោះស្រាយបាន ហើយ ជាពិសេសគឺត្រូវតែ ធ្វើការ ពិនិត្យឲ្យបានច្បាស់លាស់នូវសំណង់របងថ្ម ដែលកំពង់សាងសង់ចំកណ្តាល អូរ របស់ ឈ្មោះ សុជាតិ ដើម្បីឲ្យប្រាកដថា សំណង់នោះមានច្បាប់អនុញាត្តិត្រឹម ត្រូវ និង មិនប៉ះពាល់ដីអូរ សាធារណៈរបស់ រដ្ឋ ហើយម្យ៉ាងទៀត អូរ នៅផ្នែកខាងមុខ ដីលោក សុជាតិ នោះ ក៏គូរពិនិត្យមើលដែរ ពីព្រោះ ដីអូរនោះកន្លងមក ត្រូវបានមន្រ្តីជំនាញ ធ្វើការបញ្ជាក់ថា មានទំហ៊ំទទទឹង ១៧ កន្លះ តែ បច្ចុប្បន្ន តាម ការពិនិត្យ ជាក់ស្តែងទំហ៊ំទទឹងអូរ មិនបាន ៥ម៉ែត្រនោះទេ  ដោយបញ្ហារនេះ ត្រូវបាន មន្រ្តីបញ្ជាក់ថា របងថ្ម របស់លោក សុជាតិ នៅផ្នែកខាងមុន ចូលដីអូរ ប្រមាណជិត 10 ម៉ែត្រ ឯណ្ណោះ ។ ជាមួយនិង សូមណូមពរ ខាងលើនេះ ប្រជា ពលរដ្ឋ ក៏បាន ធ្វើការបញ្ជាក់ផងដែរថា ផ្ទះសម្បែង របស់ ពួកគាត់ មិនសិនជាពិនិត្យនិង វាស់ឃើញថា សាងសង់ ប៉ះពាល់ដីអូរ ពួកគាត់ គឺសុខចិត្ត វាយកម្ទេចចោល ដោយគ្មានការតវ៉ា នោះឡើយ គឺសំខាន់ ធ្វើយ៉ាងណាឲ្យបាន អូរ ប្រឡាយធំ បញ្ចប់ការជនលិច ព្រោះទឹកជនលិចម្តងៗ ពិបាកណាស់។

បញ្ហា នេះ  លោក ជួប សីហា  មន្ត្រី សាលាក្រុង ព្រះសីហនុ  បាន ប្រាប់ ឲ្យដឹងថាក្រុមការងារ របស់ លោក បានត្រឹម ទៅ កំណត់ព្រំ អូរទាំងសង្ខាងជូនពួកគាត់តែប៉ុណ្ណោះ ។ ពាក់ព័ន្ធ និង ការ សុំច្បាប់ គឺសុំទៅខាង សាលាខេត្ត  ពីព្រោះសាលាក្រុង មិនមាន ការ សុំច្បាប់នោះ ទេ ពាក់ព័ន្ធ និតិវិធី ហ្នឹង ចាំមើល សួរសិន តើដល់ ណាហើយ ។ លោក បន្ថែម ថា ចំពោះ ការ សាងសង់ ដែលក្រុមការងារលោកចុចរកនឹង គឺ ប្រើ ម៉ាស៊ីន  DGPS ដើម្បី ចុចរក ពង់។

       .ចំណែក  លោក គីម  ថៃស៊រ ប្រធាន ភូមិបាល ក្រុងព្រះសីហនុ បាន ប្រាប់  នាល្ងាច ថ្ងៃទី ០៩ កញ្ញា ថា បើចង់ទទួលបានទិន្នន័យច្បាស់ អាចសួរទៅមន្ទីរ ដនសស ឬ មន្ទីរ ធនធានទឹក ដែលជា ម្ចាស់ អូរ។ ប៉ុន្តែករណីនេះស្អែកព្រឹកក្រុមការងាររដ្ឋបាលខេត្ត និងដាក់កម្មវិធីចុះពិនិត្យហើយ។

    .គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនិងការអះអាងរបស់ លោក សុជាតិ ដែល ថា មានច្បាប់អនុញាត្តិ សាង សង់របងថ្ម ក្នុងអូរ ពី រដ្ឋបាលខេត្តនោះ ត្រូវបាន មន្រ្តីសាលាខេត្តព្រះសីហនុ ធ្វើការបញ្ជាក់ថា លោក សុជាតិ ពិតជាបានសុំច្បាប់មែន ប៉ុន្តែរ ច្បាប់អនុញាត្តិ មិនទាន់ត្រូវបាន រដ្ឋបាលខេត្ត អនុញាត្តិ នោះទេ   ដូចនេះ លោក សុជាតិ មិនទាន់មានសិទ្ធិ ក្នុងសាងសង់របងថ្ម យ៉ាងរលូនបែបនេះឡើយ ។ទង្វើនេះគឺជាការ រំលោភបំពាន លើ ច្បាប់ ទាំងស្រុង ហើយ សូមឲ្យ គណៈកម្មការ គ្រប់គ្រងប្រឡាយអូរ ពិនិត្យមើល និងមានវិធានការបន្ទាន់ផង៕នាគសមុទ្រ