ឧត្តរមានជ័យ. បុរសម្នាក់ត្រូវរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងដែលកំពុងជិះម៉ូតូនៅតាមផ្លូវជាតិនោះស្រាបតែមានរថយន្តតាកូម៉ាមួយគ្រឿងបានបើកបុកយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសរូបនោះដេកដួលនៅលើផ្លូវជាតិហើយរថយន្តបានបើករត់ចំនួន១០០ម៉ែត្រត្រូវបែកកង់ម្ចាស់រថយន្តនោះបានចុះ
ពីលើរថយន្តរត់គេចខ្លួនបាត់ស្រម៉ោលបន្សលទុកតែជនរងគ្រោះដេកក្នុងថ្លុកឈាម ។ហេតុការរថយន្តតាកូម៉ាបុកម៉ូតូជនរងគ្រោះនោះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៤៨នាទីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៤នៅចំណុចខាងកើតភូមិពពេលឃុំអូរស្វាយ. ស្រុកត្រពាំងប្រាសាទ. ខេត្តឧត្តរមានជ័យ.។លោក វិរសេនីយ៏ត្រីប៊ីប៉េង. ងួនអធិការនគរបាលស្រុកបានឲ្យកម្ពុជា ថ្មីដឹងថានៅពេលកើតហេតុគ្រោះចរាចរលោកបានចាត់ តាំងកម្លាំងជំនាញ់ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗផងដែរ. រួចលោកអធិការនគរបាលស្រុកបានតេទូរស័ព្ទហាវរថយន្តសង្គ្រោះនៅស្រុកអន្លង់វែងដើម្បីជួយដល់ជនរងគ្រោះ.នោះ. ។
លោកប៊ីប៉េង. ងួនអធិការនគរបាលស្រុកបានបន្តទៀតថាជនរងគ្រោះដែលត្រូវរថយន្តបុកនោះមានឈ្មោះឈុនប៊ុន ធឿន ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិមុខប្រាំ. ឃុំរាយប៉ាយស្រុកប៉ោយ ប៉ែតខេត្តបន្ទាយមានជ័យបើកម៉ូតូc១២៥ពណ៏ខ្មៅសេរីឆ្នាំ២០១៣ពាក់ស្លាកលេខប១១១៥០០២ រងរបួសធ្ងន់ធ្ង. អ្នកបើករថយន្តបង្ករឈ្មោះជួនចិញភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិស្ពឺ ឃុំ ស្ពឺ. ស្រុកចំការលើខេត្តកំពង់ចាមបើករថយន្តម៉ាកតាកូម៉ា ពណ៏ខ្មៅពាក់ស្លាកលេខ. ។
លោក ប៊ី. ប៉េង ងួនអធិការនគរបាលស្រុកបានប្តទៀតថា. ចំណែករថយន្ត. នឹងម៉ូតូត្រូវបានប៉ូលិសចរាចរស្រុកយកទៅរក្សាទុកនៅអធិការដ្ថាននគរបាលស្រុកដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់.




































