ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ មុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ ប្រមាណជាង ៤០០នាក់។
ជារៀងរាល់ឆ្នាំអភិបាលខេត្តតែងបានជួបជុំសំណេះសំណាលជាមួយមន្ត្រីចំនួនពីរដង គឺនៅមុនបុណ្យចូលឆ្នាំខ្មែរ និងមុនបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្តមអភិបាលខេត្តបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែកដែលបានបំពេញតួនាទីភារកិច្ចបានល្អ។ទន្ទឹមនេះឯកឧត្តម គួច ចំរើន ក៏បានឧបត្ថម្ភថវិកាជូនមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍នៅសាលាខេត្តព្រះសីហនុ មួយចំនួនផងដែរសម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនេះ។