រដូវបុណ្យទានមកលេងផ្ទះឪពុកម្តាយសុំលុយឪពុក២មុឺនរៀលខឹងឪពុកមិនអោយដុតផ្ទះឆេះខ្ទេច

ខេត្តបាត់ដំបង÷ពីរនាក់ប្តីប្រពន្ធវ័យចំណាស់ស្ទើរបាត់បង់ស្មារតីគ្រាន់តែបានទទួលដំណឹងថាផ្ទះរបស់ខ្លួនត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់រួមនឹងសម្ភារះទាំងប៉ុន្មាននៅក្នុងផ្ទះក៏ឆេះគ្មានសល់ដែរខណះដែលពីរនាក់ប្តីប្រពន្ធកំពុងតែធ្វើបុណ្យនៅវត្ត។សមត្ថកិច្ចបានអោយដឹងថាករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង៣០នាទីនាយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅក្នុងចំណុចភូមិអូរត្រាវជូរឃុំសិរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង។

សមត្ថកិច្ចអោយដឹងបន្តថាផ្ទះ០១ខ្នងដែលត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងមានទំហំ៥មx៤មធ្វើអំពីឈើដំបូលប្រក់ស័ង្កសីម្ចាស់ឈ្មោះស៊ឹម.រឿនភេទប្រុសអាយុ៦១ឆ្នាំនឹងប្រពន្ធឈ្មោះទិន.ភាពអាយុ៥១ឆ្នាំស្នាក់នៅទីកន្លែងកើតហេតុខាងលើ។ហើយសម្ភារះដែលនៅក្នុងផ្ទះរួមមាន÷អង្ករកន្លះការ៉ុងនឹងចានឆ្នាំងកន្ទេលមុងភួយខោអាវក៏ត្រូវបានឆេះគ្មានសល់ផងដែរតែមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ។

  • សមត្ថកិច្ចបញ្ជាក់ថាមូលហេតុនៃការឆេះនេះបង្កឡើងដោយកូនរបស់ជនរងគ្រោះឈ្មោះរឿន.រ៉ាភេទប្រុសអាយុ២៥ឆ្នាំមានទីលំនៅភូមិគុត្តាសតស្រុកម៉ាល័យខេត្តបន្ទាយមានជ័យជាអ្នកដុតហើយបានរត់គេចខ្លួន។សមត្ថកិច្ចបានអោយដឹងទៀតថាមុនកើតហេតុកូនប្រុសរបស់ជនរងគ្រោះបានសុំលុយឪពុកខ្លួនចំនួន២០.០០០រៀលតែគាត់មិនឲ្យពេលគាត់ពីរនាក់ប្តីប្រពន្ធចេញទៅវត្តបាត់អស់អោយកូននៅម្នាក់ឯងក៏បានធ្វើសកម្មភាពដុតផ្ទះតែម្តងដោយសាកូនរបស់ជនរងគ្រោះជាអ្នកសែបគ្រឿងញៀនបណ្តាលអោយបែកថ្នាំផង។ក្នុងហេតុការនេះសមត្ថកិច្ចបញ្ជាក់ថាភ្លាមៗនោះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេដោយសារផ្លូវឆ្ងាយនៅតំបន់ដាច់ស្រយាលហើយផ្លូវពិបាកផងបើសិនជាចេញក៏មិនទាន់ពេលវេលាដែរ៕