រយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់ចូលមកលេងកម្សាន្ត

0

ព្រះវិហារ៖ រយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជំបិណ្ឌ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលមកលេងកម្សាន្ត នៅតាមរមណីយដ្ឋាន និងសហគមន៍ជាគោលដៅទេសចរណ៍នានាជាច្រើនកន្លែង ប្រមាណជាង ២ម៉ឺននាក់។

នេះបើយោងតាមផេកហ្វេសប៊ុកផ្លូលការរបស់មន្ទីទេសចរណ៍ខេត្តព្រះវិហារ បង្ហាញជាសាធារណៈនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ។ ដោយគិតត្រឹមតែបីថ្ងៃ ចាប់ពីថ្ងៃទី១៦.១៧.១៨ នៃពិធីបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌទទួលបានចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុបចំនួន ២ម៉ឺន ៥៩៣០នាក់ ចូលទស្សនាកំសាន្តនៅតាមតំបន់ រមណីដ្ឋានទេសចរណ៍នានា ។ ក្នុងនោះអ្នកទេសចរជាតិមានចំនួន ២ម៉ឺន ៥៨១៩ និងភ្ញៀវបរទេស មានចំនួន ១១នាក់ ។

ក្នុងនោះតំបន់ទេសចរណ៍ដែលភ្ញៀវទេសចណ៍ជាតិ និងភ្ញៀវបរទេស និយមចូលទៅទស្សនាកម្សាន្តរួមមាន៖ ប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត, ទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប, ប្រាសាទកោះកែរ ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន, វត្តដំបូកខ្មៅ_វត្តថ្មបីដុំ ស្ថិតក្នុងឃុំស្ទឹង ស្រុកសង្គមថ្មី រួមនិងសហគមន៍ជាគោលដៅទេសចរណ៍នានាជាច្រើនកន្លែងផ្សេងទៀតផងដែរ៕សួនលីណា