បុរស់​ដែលថា​គេ​ដាក់​ថ្នាំ​យកលុយ​2000​ដុល្លា​នោះ​តាម​ការពិត​ជ្រុះ​បាត់​ខ្លួនឯង​សោះ​

0

ខេត្តបន្ទាយមានជ័យ​ កាលពី​ថ្ងៃទី​23​ខែ កក្កដា ឆ្នាំ​2014​វេលា​មោ​៉​ង​9​ព្រឹក​នៅ​ចំណុច​ស្តង់​លក់​ម៉ូតូ​ហុងដា​ស្ថិតនៅ​ភូមិ 3 សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បុរស់​ម្នាក់​មានឈ្មោះ ម៉​ល ថា ភេទ ប្រុស អាយុ 35​ឆ្នាំ​រស់នៅ​ភូមិ តា​ម៉ៅ ឃុំ សឿ​ស្រុក​មង្គល​image (1) image (3) image image (2)បូរី​ខេត្តបន្ទាយមានជ័យ បាន​យកលុយ​ពី​បងប្អូន​និង​ប្រពន្ធ​ចំនួន​2000​ដុល្លា​ពី​នាក់​បងថ្លៃ​ថា​មក​ទិញ​ម៉ូតូ​នៅ​ស្តង់​ម៉ូតូ​ដែល​បាន​រៀបរាប់​ខាងលើ លុះ​និយាយ​ត្រូវ​រូ​វ​គ្នា​ជាមួយ​ម្ចាស់​លក់​ម៉ូតូ​ហើយ​ពេលនោះ​ម្ចាស់​លក់​ម៉ូតូ​សុំ​ម្ចាស់​ទិញយក​អត្ត​សញ្ញាប័ណ​ដើម្បី​យកទៅ​ធ្វើ​កាត​គ្រី​ពេលនោះ​ម្ចាស់​ទិញ​ពុំបាន​យកមក​ជាប់​ជាមួយ​ក៏បាន​ប្រាប់​បងថ្លៃ​ថា​ទូរ​សព្ទ័​ខ្លួន​អស់​កាត​សំរាប់​ហៅ​ទូរ​សព្ទ័​ទៅ​ប្រពន្ធ​ហើយក៏​ដើរទៅ​ទិញ​កាត​នៅ​ជិ តៗ​នោះ​បុរស់​នេះ​ក្រោយពី​ចេញទៅ​ទិញ​កាត​ទូ​រស​ព្វ័​ពុំបាន​ដាក់​លុយ​ឲ្យ​ជាប់​ក៏​ជ្រុះ​លុយ​បាត់អស់​ចំនួន​2000​ដុល្លា​ក្រោយពី​ធ្វើ​ជ្រុះ​បាត់​លុយ​អស់​ក៏មាន​ចិត្ត​ភិតភ័យ​យ៉ាងខ្លាំង​ខ្លាច​ប្រពន្ធ​និង​បងប្អូន​បន្ទោស​បុរស់​នោះ​ក៏មាន​កល់ល្បិច​ថា​ចោ​បាន​ប្រើល្បិច​ដាក់​ថ្នាំ​យកលុយ​ពី​ខ្លួន​អស់​ចំនួន​2000​ដុល្លា​ទៅ​បាត់​។​.​

លោក​វី​រះ​សេនី​ឯក សិ​ទ្ទិ ឡោះ​ស្នងការរង​និង​ជា​ប្រធាន​កា​រិ​យ៉ា​ល័យ​កណ្តាល​នគ​បាល​ព្រហ្ម​ទ​ណ្ឌ័​បាន​ប្រាប់​អ្នកយក​ព៏​ត​មាន​ឲ្យ​ដឹងថា ក្រោយពី​បានទទួល​ព៏​ត មាន​ថា​មាន​ករណី​គេ​ដាក់​ថ្នាំ​យកលុយ​ពី​ជង​រងគ្រោះ​អស់​ចំនួន​2000​ដុល្លា​លោក​ក៏បាន​ចុះ​ដល់​កន្លែង​កើត​ហេ​ត់​។​ ​

លោក​សិ​ទ្ទិ ឡោះ​បាន​និយាយ​បន្តថា ឆ្លងតាម​ការស្រាវជ្រាវ​និង​សើ​ប​អ​ង្គេ​តតាំង​ពីថ្ងៃ​កើតហេតុ​មក​ដល់ពេលនេះ​កំលាំង​កា​រិ​យ៉ា​ល័យ​បច្ចេកទេស​បានធ្វើការ​ស្រាវជ្រាវ​រកឃើញថា​ចំពោះ​ករណី​ដាក់​ថ្នាំ​យកលុយ​ពី​ជនរងគ្រោះ​2000​ដុល្លា​នោះ​ពុំ​ពិត​ទេ​គឺ​ជន​នោះ​ធ្វើ​ជ្រុះ​ដោយ​ខ្លួនឯង​រួច​មិន​ហាន​ទៅផ្ទះ​ព្រោះ​ខ្លាច​ប្រពន្ធ​និង​បងប្អូន​រករឿង​និង​ខ្មាស​គេ​ផង​ក៏​ប្រើល្បិច​ថា​ចោរ​ដាក់​ថ្នាំ​យកលុយ​អស់​ទៅ​។​ ​

លោក​សិទ្ធិ ឡោះ​បាន​អំពាវនាវ​ដល់​ប្រជា​ពលរ​ដ្ធ​ទាំងអស់​មេត្តា​កុំ​ជឿ​ការ​ឆបោក​របស់​ជនកំហូច​មួយចំនួន​ដែល​បាន​បោកប្រាស់​កល់ល្បិច​ផ្សេងៗ​ដូចជា​ជន​បោកប្រាស់​ខាងលើនេះ​ស្រាប់​។​