ខេត្តព្រះសីហនុ របាយការណ៍ពីសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ អោយដឹងថា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៣,៣០ នាទី ទៀបភ្លឺ កម្លាំងនគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវដែលមានផ្ទះទុកចាក់សោចោលពុំមានមនុស្សនៅស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាជនជាតិខ្មែរ កំពុងធ្វើសកម្មភាពលួចកាត់គាស់ ដោះយកម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង បំរុងលើកដាក់លើម៉ូតូកង់បី (តុតុ) ០១គ្រឿង ។
កម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញសម្លារៈមួយចំនួន ដែលជាឧ
បករណ៍សម្រាប់ កាត់ គាស់លួចដោះយកម៉ាស៊ីនត្រជាក់តាមផ្ទះ។ ជនសង្ស័យឈ្មោះ សឿន សារ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី (តុតុ) មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
នគរបាលបានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី។វត្ថុតាងចាប់យកបាន៖-ដែកគាស់ ០១ដើម-ទល់រឺវីស ០១ដើម-ដង្កាប់ ០១-កន្ទ្រៃ ០១-សោរចំនួន ០៣ដើម-តេឡេម៉ាស៊ីនត្រជាក់ ០៥គ្រឿង-ក្បាលម៉ាស៊ីនត្រជាក់ ០៥គ្រឿង-កន្ទុយម៉ាស៊ីនត្រជាក់ ១២គ្រឿង-ម៉ូទ័របូមទឹក ០១គ្រឿង
-ម៉ូតូកង់បី (តុតុ) ០១គ្រឿង។





































