ខេត្តព្រះសីហនុ ៖ ដោយសារឥទ្ធិពលព្យុះnoul ភ្ញៀវទេសចរទៅកំសាន្តតាមកោះនៅខេត្តព្រះសីហនុ ត្រូវបានជាប់គាំងមួយរយៈពេលខ្លីព្រោះអាជ្ញាធរហាមការធ្វើដំណើរខ្លាចមានគ្រោះថ្នាក់ជាយថាហេតុប៉ុន្តែថ្ងៃទី 20 កញ្ញា 2020 រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំទូកល្បឿនលឿនដើម្បីទៅដឹកជញ្ជូនពួកគេមកដីគោកវិញហើយស្របពេលអាកាសធាតុលើផ្ទៃសមុទ្រមានភាពល្អប្រសើរឡើងវិញ។
ថ្ងៃត្រង់នេះអ្នកទេសចរនិងពលរដ្ឋរស់នៅលើកោះខ្លះផង បានជិៈទូកមកដល់ក្រុងព្រះសីហនុ ជាបន្តបន្ទាប់ដោយសុវត្ថិភាព។សូមបញ្ជាក់ថានេះគឺជាលើកទី2 ហើយសម្រាប់អ្នកដំណើរទៅលេងកម្សាន្តតំបន់កោះនានានៅខេត្តព្រះសីហនុ ត្រូវបានជាប់គាំងដោយសារឥទ្ធិពលព្យុះដែលអាជ្ញាធរខេត្តបានរៀបចំដឹកជញ្ជូនត្រឡប់មកវិញដោយមិនគិតថ្លៃ។(សាវ៉ុន)





































