ខេត្តព្រះសីហនុ៖កំលាំងសមត្ថកិច្ចប៉ូលីសជំនាញនែស្នងការដ្ឋានខេត្តព្រះសីហនុសហការជាមួយសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍រដ្ឋាលសង្កាត់លេខ១បានចុះទៅធ្វើការឆែឆេលំនៅដា្ឋនមួយកន្លែងដែលគេសង្ស័យថាជាទីតាំងលាក់ទុកម៉ូតូដែលក្រុមជនល្មើសធ្វើសកម្មភាពលូច.ប្លន់.កាច់ក.ពីរជនរងគ្រោះកន្លងមក។ជាលទ្ធផលសមត្ថកិច្ចប៉ូលីសបានរកឃើញនិងធ្វើការដក់ហូតបានម៉ូតូគ្រប់ម៉ាកចំនូន៧គ្រឿងនោងធ្វើការឃាត់ខ្លូនជនសង្ស័យបានចំនូន៥នាក់ផងដែរ។ករណីខាងលើនេះប្រព្រឹត្ដឡើងនៅយប់ ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៤ នៅក្នុងសង្កាត់លេខ ១ ក្រុង-ខេត្ដព្រះសីហនុ ។
.ប៉ូលីសសង្កាត់លេខ១បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលត្រូវឃាត់ខ្លួនទី ១-ឈ្មោះ ជិន សុធី ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុក កំណើតនៅសង្កាត់ផ្សារកណ្ដាល ខណ្ឌ ដូនពេញ និងទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់លេខ៤ ក្រុងព្រះសីហនុ(ជនដៃ ដល់) ទី២-ឈ្មោះ រ័ត្ន រស្មី ហៅអាយួន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្រុម៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ(ជនដៃ ដល់) ទី៣-ឈ្មោះ ហង ប៉ែន ភេទប្រុស អាយុ៤៣ឆ្នាំ ជាកម្មករសំណង់មានទីលំ នៅក្រុម៨ ភូមិ១ សង្កាត់លេខ១ ក្រុង ព្រះសីហនុ(ជាអ្នកផ្ដល់ទីកន្លែងលាក់ម៉ូតូ) ទី៤-
ឈ្មោះ ម៉េក វិជ័យ ភេទប្រុស អាយុ ២៥ឆ្នាំ ជាកម្មករសំណង់(ជាអ្នកទទួល ផលចោរកម្ម) និងទី៥-ឈ្មោះម៉េ សុពេញ ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មកររោង ចក្រមានទីលំនៅតំបន់កើតហេតុ (ជាអ្នកទទួលផលចោរកម្ម)និងដកហូត បានម៉ូតូ៧គ្រឿង ក្នុងនោះមានម៉ូតូម៉ាក ហុងដាអ៊ែប្លេដ២គ្រឿង ស៊ុយហ្ស៊ុយគី ស្ដេបមួយគ្រឿង យ៉ាម៉ាហាមីអូមួយ គ្រឿង ស៊ុយហ្ស៊ុយគីស្មាស់មួយគ្រឿង វ៉េវចិនមួយគ្រឿងនិងដែកសម្រាប់កាច់ សោកម៉ូតូអក្សរអិលមួយ និងរាងអក្សរ អ៊ីមួយទួណឺវីសមួយ ផ្លែទួណឺវីស២ តែមសម្រាប់បិទម៉ូតូអ៊ែប្លេដមួយឈុត។ 
.ជនសង្ស័យទាំង៥នាក់ក្រោយពីរបញ្ចប់ការសាក់សូររូចរាល់ត្រូវបានកសាងសុំណុំរឿងរួមនឹងម៉ូតូទាំង៧គ្រឿងបញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុចាត់ការតាមផ្លូវច្បាប់។ .គូររំលិកផងដែរថាលោកឈិនសុខុនអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍សង្កត់ធ្ងន់ៗនៅក្នុងសាលប្រជុំសាលាខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៤ដោយលោកបានស្នើរយ៉ាងទទូចដល់កំលាំងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ក៏ដូចជាមន្ទីអង្គភាពជុំវិញខេត្តត្រូវពង្រឹងឡើងវិញអោយបានល្អលើផ្នែកសន្តិសុខព្រោះមួយរយះចុងក្រោយនេះខេត្តព្រះសីហនុកំពុង
រងនៅស្ថានការណ៏មួយដ៏អាក្រក់ពីសំណាក់ក្រុមជនល្មើសហើយប្រសិនបើយើងទាំងអស់គ្នានៅតែព្រងើយកន្តើយទៀតនោះស្ថានការណ៏សន្តិសុខពិតជាមានភាពវឹកវរជាងនេះហើយនៅពេលនោះយើងចង់ស្តារក៏ពិបាកនឹងស្ដារដែរ។ប្រសាសន៍របស់លោកអភិបាលខេត្តនាពេលនោះគឺផ្តោតសំខាន់ទៅលើសកម្មភាពចោរលូចចោរប្លន់ក៍ដូចជាក្រុមចោរឆក់សម្ភារជនបរទសដែលកំពង់កើតមាន៕កោះពស់(រូបភាពក្រុមជនសង្ស័យ)



































