ខេត្តកំពង់ធំ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានដឹកនាំសហការីនិងអាជ្ញាធរដែនដី ចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក មកជូនប្រជាពលរដ្ឋទីទ័លក្រ និងអតីតយុទ្ធជនជួបការលំបាកខ្វះខាតចំនួន៧គ្រួសារ រស់នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចការសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង។
ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាពពេញលេញជូនប្រជាពលរដ្ឋទូទាំងប្រទេស ដូច្នេះសូមឲ្យបងប្អូនរួមគ្នាខិតខំថែរក្សាសុខសន្តិភាពនេះ ឱ្យនៅគង់វង្សជារៀងរហូត ព្រោះសន្តិភាពនេះរកបានដោយលំបាកណាស់ កម្មាភិបាលយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋអ្នកស្នេហាជាតិជាច្រើននាក់ បានលះបង់អាយុជីវិតដើម្បីទប់ស្កាត់ការវឹលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៏ប៉ុលពត ។
បងប្អូនប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩ អនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសូមឲ្យខិតខំបង្កបង្កើនផលចិញ្ចឹមសត្វ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ប្រជាពលរដ្ឋ និងអតីតយុទ្ធជនទាំង៧គ្រួសារ អំណោយក្នុងមួយគ្រួសារ អង្ករ២៥គីឡូក្រាម មីចំនួន១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន ២យួរ និងថវិកាមួយចំនួនផងដែរ អតីតយុទ្ធជន និងប្រជាពលរដ្ឋទីទ័លក្រ បានថ្លែងអំណរគុណ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់នូវស្បៀងអាហារថវិកាទាំងនេះ ជួយដល់គាត់ដែលកំពុងមានការខ្វះខាតជីវភាពប្រចាំថ្ងៃ។ដោយ ប៊ុន រដ្ឋា





































