កូនតិរច្ឆានបានយកកាំបិតតាំងតោកាប់ទៅលើម្ដាយខ្លួនឯងជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ដែលកំពុងអង្គុយលើគ្រែក្រោមផ្ទះ នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំងៈកូនតិរច្ឆានបានយកកាំបិតតាំងតោកាប់ទៅម្ដាយខ្លួនឯងជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ដែលកំពុងអង្គុយលើគ្រែក្រោមផ្ទះ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង ៩:៣០នាទីនៅព្រឹកថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២០នៅចំណុចផ្ទះជនរងគ្រោះឈ្មោះជូសុភ័ណ្ឌភេទស្រីអាយុ៥៥ឆ្នាំស្ថិតក្នុងភូមិអូរកណ្តោលឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

បើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ទឹម​ ចាន់ធី អធិការនគរបាលស្រុករលាប្អៀរបានអោយ​ដឹងកាលពីវេលាម៉ោង១១និង៤៦នាទីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០នេះថាជនសង្សយ័ដែលប្រើអំពើហិង្សាក្នុងគ្រួសារ បង្កឡើងដោយឈ្មោះ ឃឹម ស៊ីណា ភេទប្រុសអាយុ ២៨ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានយកកាំបិតប៉័ងតោកាប់ទៅលើម្តាយបង្កើតរបស់ខ្លួនឯងរស់
នៅភូមិ ឃុំ កើតហេតុខាងលើ ដែលកំពុងអង្គុយលើគ្រែក្រោមផ្ទះ ត្រូវចំនួន ០៣កន្លែង ថ្ពាល់ស្តាំមួយកន្លែង លើចញ្ចើមមួយកន្លែងនិងត្រូវចំក្បាលមួយកន្លែងបណ្តាលឲ្យរងរបួសធ្ងន់ឮកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

លោកវរៈសេនីយ៌ឯកទឹមចាន់ធីបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនសង្ស័យខាងលើបានសុំលុយម្ដាយមិនបាននិងមានការទាស់ពាក្យសំដីគ្នាទៅវិញទៅមកទើបជនសង្ស័យទាញកាំបិតតាំងតោកាប់ទៅលើម្ដាយបណ្ដាលឲ្យរងរបួសតែម្ដង។

នៅក្នុងនោះផងដែរលោកអធិការក៏បានឱ្យដឹងទៀតថាជនសង្ស័យប្រើអំពើហិង្សាកាប់ទៅម្ដាយជាមនុស្សបែកថ្នាំកន្លងមកម្ដាយបាននាំយកជនដៃដល់ទៅដាក់នៅមណ្ឌលកែប្រែតែមិនដឹងជាយ៉ាងណាក្រោយមកជនរងគ្រោះជាម្ដាយបានទៅយកកូនត្រឡប់មកផ្ទះវិញ ។

ក្រោយពេលកើតហេតុភ្លាមៗជនសង្ស័យបានគេចខ្លួនរហូតដល់វេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃដដែលទើបកម្លាំងសមត្ថកិច្ចនគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានរួមនិងវត្ថុតាងនិងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការនគបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធី ៕